មាស​ ​សុខ​សោភា​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លើកស្ទួយ​ជា​រាជិនី​សំឡេង​សម័យថ្មី​

មាស​ ​សុខ​សោភា​ ​គឺជា​តា​រាច​ចម្រៀង​ស្រី​លំដាប់​ជួរមុខ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម​ពីរោះ​ក្រអួន​ក្រអៅ​បែបបំពេ ​ដោយសារ​ទឹកដម​សំឡេង​បែបនេះ​ទើប​ធ្វើ​ឱ្យ​មហាជន​បាន​ចាត់ទុក​នាង​ជា​រាជិនី​សំឡេង​នា​សម័យថ្មី​ ​ព្រោះ​គិតថា​គ្មាន​តារាចម្រៀង​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​មាន​សមត្ថភាព​សំឡេង​ដូច​នាង​ ​។​

​ការ​ចាត់ទុក​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​ជា​រាជិនី​សំឡេង​សម័យថ្មី​នេះ​ដែរ​ ​ក៏​មិនមែន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ឬ​ ​និយាយ​បានតែមាត់​នោះ​ដែរ​ ​ដោយ​មហាជន​អ្នកគាំទ្រ​ទូទៅ​បាន​មើលឃើញ​នូវ​ចំណុច​ខ្លឹម​ទាំង​ ​៥​ ​យ៉ាងនេះ​ពី​តារាចម្រៀង​ស្រី​ខាងលើនេះ​ ​ទើបបាន​ជា​ផ្តល់​ងារ​បែប​នោះ​ឱ្យ​ ​ដែល​មាន​ដូច​ខាងក្រោម​ ​៖​

​១​-​សំនៀង​ផ្អែម​មុត​​

មាស​ ​សុខ​សោភា​ ​មាន​ទឹកដម​សំឡេង​បែប​ផ្អែម​មុត​ ​ពេល​ដែល​នាង​បាន​បង្ហើរ​សំ​នៀង​ម្តង​ៗ​តែងតែ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ដក់​ចិត្ត​ ​លង់​អារម្មណ៍​ ​ស្លុង​ទៅតាម​មន្ត​ស្នេហ៍​សំនៀង​របស់​នាង​ដោយ​មិនដឹង​ខ្លួន​ ​។​ ​សំឡេង​ដ៏​ផ្អែម​មុត​នេះ​បាន​ចាក់​ចូល​ដល់​ក្រអៅបេះដូង​អ្នក​ស្តាប់​ ​ដែល​ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត​គ្មាន​ចេះ​ជិនណាយ​ ​។​

​២​-​ច្រៀង​បាន​គ្រប់​ទម្រង់​​

គេ​តែង​និយាយ​ថា​តារាចម្រៀង​ដែល​មាន​សំនៀង​ផ្អែម​មុត​ ​ភាគច្រើន​មិន​អាច​ច្រៀង​បទ​ផ្សេង​ៗ​បាន​ពីរោះ​ក្រៅតែ​ពី​បទ​មនោ​សញ្ចេតនា​កម្សត់​ៗ​នោះ​ទេ​ ​ប៉ុន្តែ​ចំពោះ​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​គឺ​ផ្ទុយ​ស្រឡះ​ ​ដោយ​នាង​មិន​ត្រឹមតែ​មាន​សមត្ថភាព​ច្រៀង​បទ​មនោសញ្ចេតនា​បាន​ពីរោះ​រណ្តំ​ចិត្ត​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​គ្រប់​បទ​ ​គ្រប់​ចង្វាក់​ ​គ្រប់​ទម្រង់​ ​គឺ​នាង​មាន​សមត្ថភាព​ច្រៀង​បាន​យ៉ាង​ល្អ​ ​និង​ ​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​ទៅតាម​ប្រភេទ​បទចម្រៀង​នី​មួយ​ៗ​ ​រាប់ទាំង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ ​ជាដើម​ ​។​

៣​-​បទចម្រៀង​ត្រូវចិត្ត​អ្នកគាំទ្រ​គ្រប់​វ័យ​​

ភាគច្រើន​នៃ​បទចម្រៀង​របស់​តារាចម្រៀង​ស្រី​ ​មាស​ ​សុខ​សោភា​ ​គឺ​តែងតែ​ទទួល​បានការ​សរសើរ​ ​និង​ ​ចូលចិត្ត​ស្តាប់​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ ​មិនថា​ស្រីប្រុស​ ​ក្មេង​ចាស់​ឡើយ​ ​សុទ្ធតែ​ជក់ចិត្ត​នឹង​បទចម្រៀង​របស់​តារាចម្រៀង​រូប​នេះ​យ៉ាង​ខ្លាំង​ ​ជាក់ស្តែង​ដូចជា​បទ​ ​«​មេឃ​កំពុង​ភ្លៀងហើយ​»​ ​«​មួយ​ពាន់​រាត្រី​»​ ​«​ដំបូល​រហែក​»​ ​«​ឧត្តម​ស្វាមី​»​ ​«​សុំ​មិន​ស្គាល់​បង​ល្អ​ជាង​»​ ​និង បទចម្រៀងជាច្រើនទៀត ជាដើម​ ​។​

៤​-​សមត្ថភាព​សំឡេង​តែមួយ​គ្មាន​ពីរ​​

បើ​និយាយ​ដល់​ទឹកដម​សំឡេង​វិញ​​ អ្នកគាំទ្របាន​គេ​កត់សម្គាល់​ឃើញថា​ ​គ្មាន​តារាចម្រៀងសម័យថ្មី​ណា​ម្នាក់​ក្នុង​ប្រទេស​ដែល​មាន​របត់​សំឡេង​ស្រដៀង​ ​ឬ​ ​ដូច​នឹងសំឡេង​ ​មាស​ ​សុខ​សោភា ​ឡើយ​ ​ដោយ​គេ​ចាត់ទុក​នាង​ជាតា​រា​ចម្រៀង​ដែល​មាន​របត់​សំឡេង​ផ្អែម​មុត​ ​និង​ ​ទឹកដម​សំនៀង​បែប​បំពេ​អារម្មណ៍​តែមួយ​គ្មាន​ពីរ​ ​។​

​៥​-​ចរិត​ឱនលំទោន​ ​និង​ ​សកម្មភាព​សប្បុរសធម៌​

​បូក​ផ្សំ​ពីលើ​ទឹកដម​សំឡេង​ផ្អែម​មុត​ ​បែប​បំពេ​ ​និង​ ​សមត្ថភាព​ច្រៀង​បាន​គ្រប់​ទម្រង់​នោះ​ ​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​ត្រូវ​បាន​គេ​មើលឃើញ​ពី​ចរិត​ល្អ មិន​ឆ្មើងឆ្មៃ​ ​និង​ ​ចេះ​ឱនលំទោន​ចំពោះ​រៀមច្បង​ ​ព្រមទាំង​ផ្សារភ្ជាប់​ជាមួយ​អ្នកគាំទ្រ​​ ​ពិសេស​គឺ​នាង​ក៏​ជាតា​រា​ចម្រៀង​លើកស្ទួយ​ពី​សិល្បៈ​វប្បធម៌​ ​និង​ ​មាន​សកម្មភាព​សង្គម​ច្រើន​ផង​ដែរ​ ​ដោយ​ចំណុច​ទាំងនេះ​បាន​រុញច្រាន​នាង​ឱ្យ​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​និង​ ​ឈោង​ចាប់បាន​ងារ​ជា​រាជិនី​សំ​ឡេ​សម័យថ្មី​បែបនេះ​ ​៕​

Related posts

Leave a Comment