ផ្ទុះសំនើច! ថៅកែពេជ្រ ទ្រី ដាណា ចេញវីដេអូបង្អួតដាក់គ្នារឿងពេជ្រ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​លាន់​មាត់​សរសើរ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​​នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដាណា។ តាម​ពិត នាង​​គឺ​ជា​កូន​កំព្រា មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​លក់​ខោ​អាវ​ជជុះ ជម្នះ​នឹង​ពាក្យ​គេ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៀត​ផង។មនុស្ស​ជា​ច្រើន ស្គាល់​អ្នក​ស្រី ទ្រី ដាណា តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​នានា

ហើយ​នៅ​ពេល​ដែល​អ្នក​ស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការ​លំបាក អ្នក​ស្រី តែង​ឱ្យ​គេ​ជួយ​ទាក់​ទង ជួយ​ស្វែង​រក ដើម្បី​ឧបត្ថម្ភគ្រាន់​សម្រាល​ការ​លំបាក។ ទោះ​បី​រវល់​នឹង​មុខ​ជំនួញ​យ៉ាង​ណា​ក្ដី អ្នក​ស្រី ទ្រី ដាណា តែង​បង្ហោះ​ជា​រឿយៗ​នូវ​សកម្មភាព​មនុស្ស​ធម៌​ទាំង​នេះ ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​ឃើញ និង​មាន​គំនិត​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រលាញ់​គាំទ្រ និង​ចូល​ចិត្ត អ្នក​ស្រី ទ្រី ដាណា គឺ​ការ​ចែក​រំលែក​​ផ្ដល់​ដំបូន្មាន​លើ​អាជីវកម្ម​ដោយ​គ្មាន​ការ​លាក់​លៀម ហើយ​ផ្ដល់​គំនិត​ល្អៗ​ដល់​អ្នក​អាន​ជា​និច្ច។ ជាក់​ស្ដែង​នៅ​លើ​ទំព័រ Face book របស់​លោក​ស្រី ទ្រី ដាណា តែង​បង្ហោះ​នូវ​ពាក្យ​អប់រំ និង​បទ​ពិសោធន៍​ដែល​អ្នក​ស្រី​បាន​ជួប​ប្រទះ​កន្លង​

មក ហើយ​វា​ការ​ជា​ការ​អប់រំ​ចិត្ត​អ្នក​អាន​ឱ្យ​បាន​ស្ងប់ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​ផង​ដែរ។ ​​ឃើញ​អ្នក​ស្រី ទ្រី ដាណា មាន​ទ្រព្យ​ជួយ​​ដល់​ជន​ក្រី​ក្រ ឬ​ធ្វើ​បុណ្យ​នានា គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា នារី​រូប​ស្រស់​នេះ គឺ​ជា​កូន​ចៅ​អភិជន ឬ​អ្នក​មាន​ជំនួញ​ក្នុង​ដៃ​ណា​ម្នាក់ ដែល​បន្ត​មរតក​មក​ឱ្យ​នាង។ ប៉ុន្តែ​មិន​មែន​ដូច​គ្រប់​គ្នា​គិត​ឡើយ អ្វី​ដែល​មាន​ដល់​សព្វ​ថ្ងៃ គឺ​ជា​ការ​តស៊ូ​ប្រឹង​ប្រែង​របស់​នាង តាំង​ពី​លក់​ខោអាវ​ជជុះ​ជាង ១០​ឆ្នាំ​មុន​ម្ល៉េះ។ អ្នក​ដែល​លក់​ខោ​អាវ​ជជុះ​​នៅ​​ម្ដុំ​ផ្សារ​សំហាន់ នៅ​តែ​ស្គាល់​អ្នក​ស្រី ទ្រី ដាណា ហើយ​មិន​នឹក​ស្មាន​ថា ជីវិត​ផ្លាស់​ប្ដូរ ៣៨០​ដឺក្រេ​បែប​នេះ​ឡើយ។ យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយ ចែ ដាណា ចេញវីដេអូនិយាយគ្រឿងពេជ្រម្តង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment