សូមចូលរួមរំលែកទុក្ខផង ! យាយ របស់ តារាសម្តែង សារ៉ា​យ សក្ខ​ណា បានទទួលមរណភាពហើយ, ទប់អារម្មណ៍អត់ជាប់ សក្ខ​ណា បង្ហោះសារដ៏សែនរំជួលចិត្តមួយឃ្លា ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង​ សម្បុរ​ខ្មៅ ស្រអែម រាង​ខ្ពស់​ស្រឡះ អ្នកនាង សារ៉ា​យ សក្ខ​ណា មានទុក្ខជាទម្ងន់ ដោយលោកយាយរបស់ខ្លួនបានទទួលមរណភាពទៅហើយ។ តារាសម្តែងរូបនេះ បានបង្ហោះសារដ៏រំជួលចិត្តមួយបញ្ជាក់បន្ថែម ថា ៖

“ចៅសុំទោស ដែលចៅមិនបាននៅមើលថែយាយ នៅដង្ហើមចុងក្រោយ ចៅសូមអោយម៉ាក់យាយ ទៅអោយបានសុខ ចៅសន្យាថា នឹងមើលថែទាំម៉ាក់ និងបងប្អូនអោយបានល្អ”។

ព្រោះតែនឹកស្រណោះលោកយាយរបស់ខ្លួនខ្លាំងពេក សារ៉ា​យ សក្ខ​ណា បានបង្ហោះសារមួយ ទំាងអារម្មណ៍ខ្លោចចិត្តថា ៖ “ម៉ាក់យាយអើយម៉ាក់យាយ ចៅនឹកយាយណាស់ នឹកសំលេងសើច របស់យាយណាស់ ស្រណោះណាស់យាយ ចៅឈឺចិត្តណាស់”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដ៏ដូចជាអ្នកស្គាល់តារាសម្តែងរូបនេះ បានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារនៃសព ព្រមទំាងបង្ហាញក្តីសោកសៅជាខ្លាំង៕

Related posts

Leave a Comment