ចំថ្ងៃពិសេសរបស់ខ្លួន ភរិយា នាយចយ បង្ហោះរូបផ្អែមល្ហែម ២សន្លឹក ហើយពោលពាក្យ ដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺ…

អ្នកគំាទ្រភាគច្រើន ច្បាស់ជាជ្រាបហើយមើលទៅ នាយ ​សែ ភិន ហៅ នាយ​ ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដោយមានការចូលរួមពីសំណាក់ ​​សិល្បករ​-​ការិនី​រួម​អាជីព​ដូចជា នាយ​ក្រឹម នាយ​ព្រែក យាយ​ យ៉យ យាយ អឿន កាតុ នាយ ចាបចៀន ស្រីលាភ ប្រិមប្រិយ ពៅពៅ​ និងលោក ​អ៊ឹម ជីវ៉ា ព្រមទាំង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើនកុះករ។

ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ​មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។

ស្រាប់តែមកដល់ថ្ងៃទី ១៨ ខែសីហា​ ឆ្នាំ ២០២០ ម្សិលមិញនេះ ចំថ្ងៃពិសេសរបស់ខ្លួន ដែលជាថ្ងៃ បានស្រឡាញ់អស់រយៈពេល៤ឆ្នាំ ទៅហើយនោះ ភរិយា នាយ ចយ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាថា ៖ “Happy anniversary 4 Years husband អ្វីដែលយើងប៉ងប្រាថ្នា សូមអោយបានសម្រេច ដូចបំណងឆាប់ៗ ផងចុះ”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ភ្លែតថា ៖ ជូនពរ ប្អូនៗ បានសម្រេចដូចបំណង, សូមអោយដូចបំណងណាប្អូនស្រី, គាំទ្រ និងស្រលាញ់idolរហូត។

តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាបំណងប្រាថ្នារបស់អ្នកទំាងពីរគឺជាអ្វីនៅឡើយនោះទេ។ ដូចនេះមានតែរងចាំតាមដានទំាងអស់គ្នា ៕

Related posts

Leave a Comment