ជីដូនកម្សត់ គ្មានលុយទិញស្បែកជើង តែមានលុយទិញបាច់ផ្កា មកអបអរចៅក្នុងថ្ងៃបញ្ចប់ការសិក្សា


គេថាស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង នេះជាពាក្យចាស់ពោលតាំងពីបុរាណកាលមក ។ ជាក់ស្តែងស្រ្តីវ័យចំណាស់ជាជីដូនម្នាក់បានធ្វើរឿងឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំង ព្រោះតែទង្វើចេញពីចិត្តស្រឡាញ់ចៅស្រីរបស់គាត់ ។

បើតាមអ្នកលេងហ្វេសប៊ុកជនជាតិថៃម្នាក់បានបង្ហោះរូបភាពជីដូនម្នាក់នេះ បានឈរយ៉ាងកម្សត់ទាំងជើងទទេក្រោមកំដៅថ្ងៃ ដោយក្នុងដៃមានទាំងបាច់ផ្កាមួយបាច់យ៉ាងសាមញ្ញផង ដើម្បីរង់ចាំអបអរសាទរដល់ចៅស្រីក្នុងថ្ងៃបញ្ចប់ការសិក្សា ។ អ្នកលេងហ្វេសប៊ុកដដែលនោះថែមទាំងបានឱ្យដឹងថា លោកយាយមិនទិញស្បែកជើងពាក់ទេ តែចង់មកអបអរសាទរចៅស្រីបញ្ចប់ការសិក្សា បានយកលុយទិញបាច់ដើម្បីលើកទឹកចិត្តចៅដល់សាលា ។

ជាមួយរូបភាពនេះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនរំជួលចិត្ត និង ថ្លែងការកោតសរសើរយ៉ាងខ្លាំងចំបោះក្តីស្រឡាញ់ និង ការលះបង់របស់លោកយាយចំពោះចៅស្រី ដែលសុខចិត្តមិនទិញស្បែកជើងពាក់ខ្លួនឯង ដើម្បីតែទិញផ្កាអបអរចៅស្រីក្នុងថ្ងៃបញ្ចប់ការសិក្សា ៕

Related posts

Leave a Comment