ក្រោយឃើញ ជនបរទេស១គ្រួសារ នាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដ៏សមសួន ធ្វើឲ្យ ឯកឧត្តម ជុំ កុសល រំភើបចិត្តយ៉ាងខ្លាំង ហើយនិយាយថា…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់ឈ្មោះ យូរ៉ាយ (Uriah Lyford) ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀនស្ម័គ្រចិត្ត ដែលបានបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយ នៅកម្ពុជា នាក្រុងប៉ោយប៉ែត នោះ។

ស្រាប់តែ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក បាននាំភរិយា និងកូន ទៅដល់ខេត្តសៀមរាប ហើយបានធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តខ្លាំងបំផុតនោះ ក្រោយឃើញលោក ភរិយា និងកូន នាំគ្នាស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាត។

លោកបានភ្ជាប់សារខ្លីមួយថា ៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”។

ក្រោយឃើញបែបនេះ ធ្វើឲ្យ ឯកឧត្តម ជុំ កុសល បង្ហាញក្តីរំភើបចិត្តយ៉ាងខ្លាំង ហើយនិយាយថា ៖ “ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាសូមអរគុណណាស់ ចំពោះលោក និងភរិយា ដែលជាជនជាតិបរទេស តែបែរជាមានចិត្តស្រលាញ់ប្រទេសខ្ញុំ វប្បធម៌ខ្ញុំ ទំនៀមទម្លាប់ប្រពៃណីខ្ញុំ និង បានជួយលើកស្ទួយថែមទៀត ។ ប្រសិនបើពលរដ្ឋដើមកំណើតរបស់ខ្ញុំគ្រប់គ្នា មានទឹកចិត្តដូចគ្រួសាររបស់លោក បែបនេះ ជាតិខ្ញុំប្រាកដជាខ្ពង់ខ្ពស់ជាងនេះឆ្ងាយណាស់ ។

តាមរយ:សម្លៀកបំពាក់ប្រពៃណីខ្មែរដ៏សមសួននេះ ខ្ញុំសង្ឃឹមថា ក្រោយពីប្រជាពលរដ្ឋខ្មែរបានឃើញហើយ ប្រាកដជាធ្វើឲ្យគាត់បង្កើនការស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ជាតិឯងទ្វេដងឡើង។ សូមរក្សាស្នាមញញឹមគ្រប់គ្នា”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ នៃក្រុមគ្រួសារបរទេសនេះ ទំាងអស់គ្នា ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment