ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល និងក្រុមគ្រួសារ បានទៅដល់ខេត្តមណ្ឌលគិរី បាត់ មើលទៅទេសភាព ស្អាតទាក់ភ្នែកណាស់ លោកអើយ ថែមទំាងភ្ជាប់សារមួយឃ្លាដ៏មានន័យថា…

ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស។ ពិធីការិនី រូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងមានទេពកោសល្យពូកែនិយាយ ចាក់ទឹកមិនលិច ទៀតផង។

ព្រោះតែជោគជ័យក្នុងអាជីពមួយនេះ និងមុខជំនួញរបស់ខ្លួន ទើបធ្វើឲ្យ ចាន់ កែវនិមល ទើបទិញផ្ទះដ៏ធំមួយសម្រាប់ក្រុមគ្រួសាររបស់ខ្លួន មើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់។

ចំណែកនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ នេះ​ ចំថ្ងៃឈប់សម្រាក និមល និងក្រុមគ្រួសារ បានឆ្លៀតពេលវេលាដ៏មានតម្លៃរ​បស់ខ្លួន ទៅលំហែកាយ ដល់ខេត្តមណ្ទលគិរី ព្រមទំាងបានផ្តិតយកទេសភាពនៅទីនោះមកបង្ហាញអ្នកគំាទ្ររបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។

ពិធីការិនី រូបនេះ បានភ្ជាប់សារដ៏មានន័យមួយឃ្លាថា ៖ “ពេលនេះ ម៉ោងនេះ គឺត្រូវទទួលស្គាល់ការពិត ដោយមិនអាចប្រកែកបាន គឺអារម្មណ៍ពេលដើរលេង ពិតជាមិនដូច អារម្មណ៍ធ្វើការឡើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្ត របស់ពួកគាត់ទំាងអស់គ្នា ៖

Related posts

Leave a Comment