លើកមុន ជូនថវិកា មន្ទីរពេទ្យ​គន្ធបុប្ផាទី៣ នៅខេត្តសៀមរាប ចំនួន ៣ម៉ឺន ២ពាន់ ដុល្លារ លើកនេះ ថៅកែហាងពេជ្រ នឹងជូនថវិកា មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ ម្តង នូវទឹកប្រាក់ចំនួន…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ៣ម៉ឺន ២ពាន់ ដុល្លារ សហរដ្ឋអាមេរិច ទៅប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប​ ប្រកបដោយក្តីពេញចិត្ត ជ្រះថ្លា។

ចំណែកនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ៖ “ផុតពីថ្ងៃឈប់សម្រាកនេះ នាងខ្ញុំ នឹងយកថវិកា ២ម៉ឺនដុល្លារ ទៅប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ ដើម្បីរួមចំណែកជួយដល់ក្មេងៗ សម្រាប់ការចំណាយរបស់មន្ទីរពេទ្យ ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែបើយើងរួមគ្នា វានឹងអាចជួយសង្គ្រោះកុមារបានរាល់ឆ្នាំ។

ខ្ញុំជួយតាមលទ្ធភាពខ្ញុំ ហើយបើខ្ញុំបានប្រសើរជាងនេះ ខ្ញុំនឹងជួយកាន់តែច្រើន។ ពេលប្រគល់លុយ ៣ម៉ឺន ២ពាន់ដុល្លារ ដល់គន្ធបុប្ផានៅសៀមរាប ខ្ញុំស្ដាប់ខាងពេទ្យគាត់រៀបរាប់ ហើយក៏ឃើញការខំប្រឹងប្រែងរបស់គាត់ មានអារម្មណ៍ថារំភើបណាស់ ។

អរគុណដល់លោកតាស្ថាបនិក បង្កើតពេទ្យនេះឡើង អរគុណដល់ក្រុមគ្រូពេទ្យ ខំប្រឹងជួយសង្គ្រោះក្មេងៗ អរគុណដល់រាជរដ្ឋាភិបាល ជួយមើលការខុសត្រូវ ហើយក៏អរគុណដល់ប្រជាជនខ្មែរទាំងអស់ តែងជួយដល់ពេទ្យនេះ”៕

Related posts

Leave a Comment