តួឯកស្រីនាង Bow ចូលជាសមាជិកតារាប៉ុស្ដិ៍លេខ៣ថៃ ចំណែកតួឯកប្រុសស្រី Mario, Poh និង Bella ក្រោយចប់កុងត្រាចាស់នឹង…..

តារាសម្ដែងស្រីវ័យក្មេងមុខស្រទន់ញញឹមស្រស់នាង Bow Maylada ពេលនេះបានក្លាយជាសមាជិកអ្នកសម្ដែងស្រីមួយរូបទៀតហើយក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ បន្ទាប់ពីតារាស្រីដួងនេះបានសម្រេចចិត្តចុះកិច្ចសន្យាកុងត្រាចូលជាអ្នកសម្ដែង។ គ្រាន់តែចូលខ្លួនជាសមាជិកថ្មីក្នុងប៉ុស្ដិ៍នេះភ្លាម Bow ក៏មានរឿងថ្មីត្រៀមសម្ដែងឲអ្នកគាំទ្រចាំទស្សនាហើយ ថែមលេងរឿងថ្មីនេះគឺបានលេងគូជាមួយតួឯកប្រុសជួរមុខលោក Nadech Kugimiya ទៀតផង។

មិនត្រឹមតែបន្ដចូលសមាជិកថ្មីនោះទេ តែតារាចាស់ៗក្នុងប៉ុស្ដិ៍ក៏ស្ថានីយ៍ប៉ុស្ដិ៍លេខ៣ថៃនៅតែរក្សាបានដដែល ដោយមានតារាប្រុសស្រី៣រូបក្នុងប៉ុស្ដិ៍ទោះចប់កុងត្រាតែបាននិយាយថានឹងនៅបន្ដ។ ដោយតារាទាំង៣ដួងនេះមានលោក Mario Maurer, Bella Ranee និង Poh Natthawut បានប្រាប់ថានឹងនៅតែបន្ដកាងារក្នុងទ្រនំចាស់មួយនេះ។

Head and Shoulders Supreme launch

Related posts

Leave a Comment