ថ្ងៃឈប់សម្រាក ឯកឧត្តម គួច ចំរើន នាំក្រុមគ្រួសារ ទៅកន្លែងកម្សាន្តមួយនេះ មើលទៅស្រស់ស្អាតខ្លាំងណាស់

កាលពី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ឆ្នាំ ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសា កន្លងមកនេះ។

ក្នុងនោះគេបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន បាននាំគ្នាទៅលំហែកាយ តាមតំបន់ទេសចរណ៍ផ្សេងៗ យ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។

មួយវិញទៀត រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំគ្រួសារទៅលេងតំបន់មួយនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែក គួរឲ្យគយគន់ជាខ្លាំង។ ឯកឧត្តម បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖

“ថ្ងៃឈប់សំរាក​ ជួបជុំគ្រួសារ​ ឆ្នេរមាស ឆ្នេរប្រាក់​ កោះសំពោ​ច ឃុំរាម​ ស្រុកព្រៃនប់​ ។ សូមមានសុវត្ថិភាព​ ក្នុងធ្វេីដំណេីរ​ គ្រប់ទីកន្លែង”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្តរបស់ឯកឧត្តម គួច ចំរើន និងក្រុមគ្រួសារខាងក្រោមនេះ ៖

Related posts

Leave a Comment