តារាស្រីទាំងនេះប្រឡូកសិល្បៈជាង ២០ ឆ្នាំ ល្បីទាំងឈ្មោះ សល់ទាំងលុយវាល់លាន

អាជីព​ជា​អ្នកសិល្បៈ មិន​ត្រឹមតែ​បាន​តុបតែង​ខ្លួន​ស្អាតបាត​រាល់ថ្ងៃ ទទួលបាន​ការស្រឡាញ់​ពេញចិត្ត​ពី​សំណាក់​ទស្សនិកជន មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង និង ក្រៅប្រទេស​នោះទេ តែ​បើសិនជា​មានឈ្មោះ​កាន់តែ​ល្បីល្បាញ ពួកគេ​ក៏​អាច​រកចំណូលបាន​ពី​ការថត​កុន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ដល់​ទៅ​រាប់រយ​លាន​ផងដែរ និយាយ​ឱ្យ​ខ្លី​ទៅប្រើ​ប្រាស់​ជីវិត​យ៉ាង​ហាយ​សូរ រស់នៅ​ស្រណុក​សុខ​ស្រួល​បំផុត ។​

​ជាក់ស្ដែង​តារា​ស្រី​ថៃ ៥ ដួង​នេះ ក្នុងចំណោម​ពួកគេ​ម្នាក់ៗ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មិន​ក្រោម ២០ ឆ្នាំ​នោះទេ ដែល​សព្វថ្ងៃ​តារា​ស្រី​ទាំងនេះ ទទួលបាន​ទាំង​ឈ្មោះ​ល្បី សល់​ទាំង​លុយ​វាល់​លាន​សម្រាប់​ដើរលេង​សប្បាយ​ហ៊ឺហារ ។​

១- អែន ថង​ប្រាក់​ស៊ុម​
​តារា​ស្រី​រូបនេះ​ចាប់​អាជីព​សិល្បៈ​តាំងពី​អាយុ ១៥ ឆ្នាំ​មកម្ល៉េះ ហើយ​បើ​គិត​មកដល់​បច្ចុប្បន្ន អែន ប្រឡូក​ក្នុង​វិស័យនេះ ២៨ ឆ្នាំ​ហើយ ។​

២- ចេ​ន្នី​
​ចេ​ន្នី ក្លាយជា​តារា​សម្ដែង​ពេញ​លេង​តាំងពី​ឆ្នាំ ១៩៩៧ ប៉ុន្ដែ​បើ​និយាយ​ឱ្យដល់​ទៅ នាង​ប្រឡូក​ក្នុង​វិស័យ​វីដេអូ​តន្ត្រី​តាំងពី​ឆ្នាំ ១៩៩៣ មក​ឯណោះ ។​

៣- តារា​ស្រី Nune Woranuch
​រឿង​ដំបូង​ដែល Nune សម្ដែង​គឺ «Pob Pee Fah» ក្នុង​ឆ្នាំ ១៩៩៧ ហើយ​បើ​គិត​មកទល់​បច្ចុប្បន្ន នាង​ក្លាយជា​អ្នកសិល្បៈ​រយៈពេល ២២ ឆ្នាំ​ហើយ ។​

៤- អាំ ផាត់​ឆា​រ៉ា​ផា​
​មិន​ខុសគ្នា​ពី​តារា​ស្រី Nune ប៉ុន្មាន ដោយកំពូល​តារា​សម្ដែង​ឈានមុខ​របស់​ថៃ​ អាំ រូបនេះ ចាប់​អាជីព​ជា​អ្នកសិល្បៈ ២២ ឆ្នាំ​ហើយ ។​

៥- ឈុំ​ភូ អា​រី​យ៉ា
​អ្នក​ម្ដាយ​កូនភ្លោះ​រូបនេះ ក៏​ចាស់ខែ​ចាស់​ថ្ងៃ​នៅក្នុង​អាជីព​សិល្បៈ​ដែរ ព្រោះ​នាង​ក្លាយជា​តារា​សម្ដែង និង ម៉ូ​ដែល​តាំងពី​ឆ្នាំ ១៩៩៨ មក ហើយ​ក៏បាន​ផ្លាស់ប្ដូរ​ប៉ុស្ដិ៍​ទូរទស្សន៍​ពីមួយ​ទៅមួយ​ដែរ ៕

Related posts

Leave a Comment