ដើម្បីភ្ញៀវទេសចរ អភិបាលខេត្តសៀមរាប ចុះពង្រឹង និង រៀបចំសុវត្ថិភាពតំបន់ផាប់ស្ត្រីតទាំងភ្លៀង

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសរសេរថា ៖ បច្ចុប្បន្ននេះ យើងបានកត់សំគាល់ឃើញថាបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងពីហានិភ័យនៃការរាលត្បាតនៃជំងឺឆ្លង កូវីដ-១៩ បានល្អប្រសើជាងមុន ។

ខ្ញុំបាទ និងអាជ្ញាធរខេត្តបានអំពាវនាវយ៉ាងជាប់លាប់ កុំភ្លេចទាំង៣យ៉ាង៖
១. កុំភ្លេច ពាក់ម៉ាស់ឬ ក្រមា
២. កុំភ្លេច លាងដៃនឹងសាប៊ូ ឬអាល់កុល
៣. កុំភ្លេចរក្សាគម្លាត យ៉ាងតិច ១,៥ម៉ែត្រ

តែដោយមើលឃើញភ្ញៀវមកលេងកម្សាន្តនៅក្នុងតំបន់ផាប់ស្ទ្រីតជាច្រើនយប់មិញ និងខ្វះការប្រុងប្រយ័ត្ន យើងខ្ញុំបានស្នើសុំដល់ បងប្អូនអាជីវករក្នុងតំបន់ផាប់ស្ទ្រីត នូវវិធានការទាំង៤ចំណុច៖
១. វាស់កម្តៅភ្ញៀវ
២. បាញ់អាកុលលាងដៃ
៣. រក្សាគម្លាត ដោយដកតុមួយចំនួនចេញ និងកំណត់ចំនួនភ្ញៀវក្នុងហាងនីមួយៗ
៤. ប្រែខ្លាយ ផាប់ (Pub) ទាំងអស់ ទៅជាភោជនីយដ្ឋាន (អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល)

ចំណែកអាជ្ញាធរខេត្ត កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ បានឯកភាពគ្នារៀបចំច្រកចូលតំបន់ឡើងវិញ ដើម្បីការពារ បងប្អូនប្រជាពលរដ្ឋយើងដែលមានបំណងចូលមកក្នុងតំបន់ ការពារបងប្អូនអាជីវករ និងក្រុមការងារផងដែរ។

តំបន់នេះ បងប្អូនត្រូវ មានម៉ាស់និងពាក់ម៉ាស់ រាល់ពេលធ្វើដំណើរក្នុងតំបន់ផាប់ស្ទ្រីតយើងខ្ញុំ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment