ភ្ញៀវទេសចរ ទៅដើរកម្សាន្ត នៅលើទឹកដី ដ៏ស្រស់បំព្រង ខេត្តមណ្ឌលគិរី ពិតជាច្រើនមែន ហើយមានអ្នកខ្លះ ស្នាក់នៅតាមវត្តអារាម ទៀត…

កាលពី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ឆ្នាំ ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសា កន្លងមកនេះ។

ក្នុងនោះគេបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន បាននាំគ្នាទៅលំហែកាយ តាមតំបន់ទេសចរណ៍ផ្សេងៗ យ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។

មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផេក “មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី” បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារបញ្ជាក់ថា ៖ “ទិដ្ឋភាពភ្ញៀវទេសចរមកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តមណ្ឌលគិរី នាឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៧.១៨ ខែសីហា ឆ្នាំ២០២០។”។

អ្វីដែលធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនោះ ក្រោយឃើញ បងប្អូន ដែលបានទៅដើរលេងនៅមណ្ឌលគីរី បានស្នាក់នៅវត្តអារាម កាលពីយប់មិញនេះ ព្រោះកក់សណ្ឋាគារ​ និងផ្ទះសំណាក់មិនទាន់គេ។

ហ្វេសប៊ុកមួយឈ្មោះ “Keo Siema” បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “រូបភាពពីសណ្ឋាគារពិភពលោកនៅមណ្ឌលគិរី ប្រភពព័ត៌មាន ថ្ងៃ១៧ ០៨ ២០២០ បញ្ជាក់ ស្នាក់នៅអត់អស់ថ្លៃទឹក ថ្លៃភ្លើង អត់មានតែម៉ាស៊ីនត្រជាក់ និងកង្ហាទេ។”៕

Related posts

Leave a Comment