ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឬទ្ធី ពាក់អាវយ៉ាងសាមញ្ញ ចូលរួមក្នុងកម្មវិធី ជាមួយថ្នាក់ដឹកនាំ ដោយអាវនេះ មានអាយុកាលជាង…

កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មួយវិញទៀត មហាជនក៏បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ម៉ុង ឬទ្ធី ស្លៀកពាក់យ៉ាងសាមញ្ញ បានចូលរួមក្នុងពិធីនេះផងដែរ ហើយអ្វីដែលរឹតតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងនោះ គឺអាវដែលលោកបានពាក់នេះ មានអាយុកាលជាង ៣២ ឆ្នាំទៅហើយ។

ក្នុងនោះលោកក៏ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ឲ្យដឹងថា ៖ “វេលាម៉ោង​៨យប់ថ្ងៃ​ទី៨​ ខែ៨​ ឆ្នាំ​១៩៧៨-២០២០​ ​គឺជា​ថ្ងៃ​គំរប់ខួប​៤២ឆ្នាំ​នៃចំណង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​និង​ភរិយា​ ក្នុង​របប​អាវខ្មៅ​បីឆ្នាំ​ប្រាំបីខែ​និង​ម្ភៃថ្ងៃ​ពោពេញ​ទៅដោយ​ឈាមលាយទឹកភ្នែក​ ។

ហេីយក៏ជា​ថ្ងៃ​គំរប់ខួប​៣២ឆ្នាំ​នៃអាវ​ដែលខ្ញុំ​កំពុង​តែពាក់នេះផងដែរ​ ១៩៨៨-២០២០​ យេីងបាន​រស់នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​អស់​រយៈពេល​ដ៏​យូលង់​ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​យេីង​និង​បន្ត​រស់នៅ​រួមសុខរួមទុក្ខ​ជាមួយ​គ្នា​លុះដល់​ដង្ហេីម​ចុងក្រោយ​ ។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពកាលពីពេលកន្លងទៅ និងរូបភាពនាពេលបច្ចុប្បន្ន ខាងក្រោមនេះ ៖

Related posts

Leave a Comment