កសិករចិញ្ចឹមទា នៅខេត្តឧត្តរមានជ័យ រកចំណូលបានជិត ១០ លានរៀលក្នុង១ខែ

ការចិញ្ចឹមទា បានក្លាយទៅជាមុខរបរមួយដែលធ្វើឱ្យ ប្រជាកសិករ អ្នករកស៊ីចិញ្ចឹមវាមួយចំនួមានជីវភាពធូរធារជាងមុន។ ជាក់ស្តែង កសិករ សូ យក់សេង នៅ ភូមិកណ្តែក សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានប្រកបរបរចិញ្ចឹមទានេះ ធ្វើឱ្យគ្រួសារគាត់ រកចំណូលបានខ្ពស់ និង ជីវភាពក៏ធូរធាជាងមុនផងដែរ ។

សព្វថ្ងៃ និងត្រៀមដាក់កូនទា ៥ ០០០ ក្បាលទៀតនៅពេលទ្រុងថ្មីសាងសង់រួច ។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១ ៦០០ មែត្រក្រឡាដែលចំណាយសាងសងលើទ្រុងអស់ ១ ៣០០ ដុល្លា ប្រក់ស្បូវលាយស័ង្កី ។ ចំណែកការចំណាយទៅលើការផ្តល់ចំណី និង កម្មករអស់ប្រហែល ៥៨ ម៉ឺនរៀលក្នុង១ថ្ងៃ និង ចំនេញបានចន្លោះពី ២៩ ម៉ឺនទៅ ៣០ ម៉ឺនរៀល ក្នុង១ថ្ងៃ។ គាត់លក់លាមកទាក្នុង១ខែបាន ៥០ ម៉ឺនរៀលបន្ថែមទៀត សរុប១ខែគាត់អាចរកចំណូលបានប្រហែល ៩,៥ លានរៀល ។ កសិករ សូ យក់សេង បានឱ្យដឹងថា សព្វថ្ងៃគាត់ចិញ្ចឹមទាយកពងលក់ ដោយមានមេទាពង ២ ៤០០ ក្បាលកំពុងផ្តល់ពង។

ក្នុងពេលបំពេញការងារ កាលពីចុង ខែកក្កដា ឆ្នាំ២០២០ នៅ ខេត្តឧត្តរមានជ័យ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ វេង សាខុន បានធ្វើកោតសរសើរកសិករ សូ យក់សេង និង ក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងការ ចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមទាយកស៊ុតនេះ ព្រោះថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និង ពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីជំនាញបន្តចុះផ្តល់ការណែនាំ និង ផ្សព្វផ្សាយពីរបៀបចិញ្ចឹម និង លាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment