សូមចូលរួមរំលែកទុក្ខផង! នៅថ្ងៃនេះ តារាសម្តែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន មានទុក្ខជាទម្ងន់ ដោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណ ភាពហើយ


ភ្នំពេញ៖ តារាសម្តែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន ដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់​ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន។ នៅថ្ងៃនេះផងដែរ តារាសម្តែងរូបនេះ មានទុក្ខជាទម្ងន់ ដោយអ្នកម្តាយជាទីស្រលាញ់ ស្មើរជីវិតបានលាចាកលោកទៅហើយ ដោយសាររោគាពាធ។

ជាក់ស្តែងនៅមុននេះបន្តិច មានគណនីហ្វេសប៊ុកបានបង្ហោះសារឲ្យដឹងថា ម្តាយរបស់តារាសម្តែង អ៊ុំ សក្ខណា ហៅ ម៉ែនឿន បានទទួលមរណ ភាពហើយ ដោយម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “សូមចូលរួមលំលែកទុក្ខផងបងស្រី ពិតជាលឿនពេកហើយខ្ញុំទើបតែយកថវិការជូនគាត់ម្សិលមិញសោះពេលនេះម្តាយរបស់បងស្រីបានលាចាកលោកហើយ កាលពីព្រឹកមិញវេលាម៉ោង១២.៤៥នាទីថ្ងៃត្រង់ សូមវិញ្ញាណខក្ខ័ន្តអ្នកម្តាយ ទៅកាន់សុគតិភពដ៏សែនសុខ សាធុ សាធុ សាធុ”។

ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មុី ជេល៍ បានបង្ហោះសារថា​ “Um Sakkana ម៉ែតែនៅរឹងមាំ បងប្អូនមានទឹកចិត្ត តាមសាធារចូលបុណ្យ លោកយាយ ត្រូវជាម្តាយរបស់ ម៉ែ នឿន គាត់ទទួលមរណៈ មុននេះតិច “។

បើយោងតាគណនីហ្វេសប៊ុករបស់គ្រួសារតារាកម្ពុជា បានបង្ហោះសារថា “គ្រួសារតារាកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះសិល្បការិនី២រូប ដែលបាត់បង់អ្នកមានគុណក្នុងថ្ងៃតែមួយដូចគ្នា

ទី១ អ្នកនាង ខាត់ សុឃីម បាត់បង់ឪពុក

ទី២ តារាសម្ដែង គឺ ម៉ែនឿន ដែលបានបាត់បង់ម្ដាយ

អ្នកទាំងពីរសុទ្ធតែជាសិល្បការិនីតស៊ូ និងមានឆន្ទៈក្នុងកិច្ចការសប្បុរសធម៌ គួរអោយសរសើរ ពិតជាសោកស្ដាយដែលអ្នកទាំងពីរត្រូវបាត់បង់អ្នកមានគុណនៅក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលរួមរំលែកទុក្ខ។

Related posts

Leave a Comment