ពេលនេះ ថៅកែហាងពេជ្រទប់លែងជាប់ហើយ ចេញមុខព្រលះ បុគ្គលម្នាក់នេះ ដោយដាក់ចំៗវិញ ថា…

នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “យីចែហើយ បុណ្យធ្វើលុយខ្លួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់៧០មនុស្ស១ប្រទេសអោយជឿចែអោយស្រលាញ់ចែអែងបានទេមនុស្ស១០ចិត្ត១០ណាចែ ចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ”។

ក្រោយឃើញសារដ៏ចាក់ដោតអារម្មណ៍មួយនេះភ្លាម នៅថ្ងៃដដែលនេះ លោកស្រី ទ្រី ដាណា ក៏បានចេញមុខព្រលះខ្លាំងៗ និងដាក់ចំៗវិញថា ៖

“ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯង ធ្លាប់ធ្វើអាក្រក់ ដាក់គេហើយ យាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរ ព្រោះខ្ញុំបរិសុទ្ធ មិនដូចយាយឯងនោះទេ គេស្បថហើយ នៅឆ្លើយថាគេ អញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយ មើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះ។

សាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះ ហើយមានចុះហើយ កាន់តែចុះទៀត ប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយ
ចាស់ហើយខំកសាងខ្លួនឲ្យល្អទៅ ក្រែងលោថ្ងៃក្រោយមានបញ្ហាអី ខ្ញុំផ្ដល់ជំនួយឲ្យខ្លះ ហើយយាយឯងនិយាយមក ធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹង មានសួរខ្ញុំអត់ថា ខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់។

យាយប៉ិនេះសង្ស័យធ្លាប់ធ្វើអាក្រក់មកច្រើនហើយមើលទៅ បានជា ទ្រាំមិនបាន ឃើញបញ្ចេញមតិមួយបែបនេះ សង្ស័យយាយប៉ិឯងគុំខ្ញុំយូរហើយ ហើយខ្ញុំទៅធ្វើអីយាយឯងដែរ មិនអីទេខ្ញុំរង់ចាំទទួលជានិច្ច ប៉ុន្តែសូមជំរាបឲ្យហើយ ខ្ញុំមិនមែនប្រភេទមនុស្សជេរបញ្ចោរគ្នាតាមអនឡាញនោះទេ ស្គាល់ខ្ញុំឲ្យច្បាស់ អញ្ចឹងបើសិនជាមានការអីបន្តទៀត យើងជួបគ្នានៅកន្លែងផ្សេង ហើយអញ្ជើញយាយឯង ញ៉ាំទឹកតែឲ្យឆ្ងាញ់មាត់ដង”៕

Related posts

Leave a Comment