ទៅមើលទិដ្ឋភាពក៏កម្របំផុត កាលរកឃើញប្រាសាទព្រះវិហារដំបូង អំឡុងឆ្នាំ ១៨០០

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និង ដើមសតវត្សទី ១០ ដោយព្រះមហាក្សត្រ ៤ អង្គព្រះនាម៖

១. ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)

២. ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០)

៣. ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០)

៤. ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩) ។

ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ៕

រូបភាពដ៏កម្របំផុតត្រូវបានអ្នកសិក្សាស្រាវជ្រាវ និងអ្នករក្សាឯកសារប្រវត្តិសាស្ត្របានបង្ហាញទិដ្ឋភាពកាលពីអតីតកាលដ៏យូរលុងណាស់មកហើយ នៃការរកឃើញប្រាសាទព្រះវិហារជាលើកដំបូងនៅក្នុងអំឡុងឆ្នាំ ១៨០០ ។ សូមប្រិយមិត្តទៅទស្សនាដូចខាងក្រោមនេះ៖

Related posts

Leave a Comment