ឯកឧត្តមគួច ចំរើន សរសើរបងប្អូនអាជីវករដែលបានដាក់ស្លាកតម្លៃទំនិញ​ តាមការណែនាំ​បានយ៉ាងល្អ​ ថែមទាំងនិយាយថា…

ហ្វេសបុក៖ ចាប់តាំងពីថ្ងៃអាទិត្យទី១៦ខែសីហាម្សិលមិញនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានចាប់ផ្តើមនាំគ្នាដើរលេងកំសាន្តតាមរមណីយដ្ឋាន និងតំបន់ទេស.ចរ.ណ៍នានា ក្រោយរាជរដ្ឋាភិបាលប្រកាសឲ្យឈ.ប់សម្រាករយៈពេលចំនួន០៥ថ្ងៃ សងថ្ងៃឈ.ប់សម្រាកចូលឆ្នាំខ្មែរ ដែលបានផ្អា.ក ដោយសារតែជំ.ងឺកូវីដ១៩។

ក្រឡែកមើលខេត្តព្រះសីហនុ ដែលជាតំបន់ទេស.ចរ.ណ៍ធម្មជាតិដ៏ស្រស់ស្អាតឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុក៏បានរៀបចំនិងត្រៀ.មកម្លាំ.ង ដើម្បីការ.ពារសុវត្ថិ.ភាពបងប្អូនប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះផងដែរ។

មិនត្រឹមតែដាក់កម្លាំ.ងជួយការ.ពារសុខសុវត្ថិ.ភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ រដ្ឋាបាលខេត្តព្រះសីហនុក៏បានណែនាំឲ្យអាជីវករលក់គ្រឿងសមុទ្រ ដាក់ស្លាកតម្លៃតាមមុខទំនិញរបស់ខ្លួនផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនមកដើរលេងកំសាន្តដឹងពីតម្លៃទំនិញនីមួយៗ។

ឯកឧត្តមគួច ចំរើនក៏បានបង្ហោះសារថ្លែងអំណរគុណនៅលើទំព័រហ្វេសប៊ុក ដូច្នេះថា“សូមអរគុណ​!ចំពោះអាជីវករ​យើង​ដែលបានដាក់ស្លាកតម្លៃទំនិញ​តាមការណែនាំ​បានយ៉ាងល្អ​។ សូមជូនពរ​អោយរកស៊ីមានមានបាន​។ រីករាយថ្ងៃឈប់សម្រាក​ សុវត្ថិភាពពេលធ្វើដំណើរ​“។

Related posts

Leave a Comment