ឡូយមែន ! ទិដ្ឋភាពទូទៅ នៃការរៀបចំ ផ្សារទឹក នៅស្ទឹងសៀមរាប ពិតជាប្លែក និងទាក់ទាញខ្លាំងណាស់ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា​ ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកឈ្មោះ “តោះទៅលេង សៀមរាប-Tos Tov Leng SiemReap” បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពទូទៅ នៃការរៀបចំ ផ្សារទឹក នៅស្ទឹងសៀមរាប មើលទៅពិតជាប្លែក និងទាក់ទាញជាខ្លាំង។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់ឲ្យដឹងថា ៖

“សូមជូនទិដ្ឋភាពនៃការរៀបចំផ្សារទឹកនៅស្ទឹងសៀមរាប ពិតជាប្លែកទាំងរស់ជាតិ និងបរិយាកាស ជាពិសេសមានការសម្តែងសិល្បៈ

ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តនឹងជូនដំណឹងកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ។”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃផ្សារទឹកទាំងអស់គ្នា ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment