តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី នាំកូនប្រុសសំណព្វចិត្ត ដើរលេងកម្សាន្ត មើលទៅសប្បាយដល់ហើយ ថែមទំាងជូនពរបងប្អូន នូវពាក្យដ៏មានន័យមួយឃ្លា ថា…

កាលពី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ឆ្នាំ ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសា កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ គេប្រទះឃើញ តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី នាំ ហង្ស អ៊ារី វ៉េនស្ដេ ដែលជាកូនប្រុសរបស់ខ្លួន ទៅដើរលេងកម្សាន្តជាលក្ខណៈគ្រួសារ មើលទៅពោរពេញដោយក្តីសប្បាយរីករាយខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏បានបង្ហោះសារមួយជូនពរបងប្អូនទំាងអស់គ្នាថា ៖

រីករាយថ្ងៃច័ន្ទ ដើមទ្រព្យ ជូនពរអោយបងប្អូនទាំងអស់គ្នាមានដំណើរកំសាន្តដ៏រីករាយ និង ប្រកបដោយសុវត្ថិភាព ទាំងអស់គ្នា ណាចា៎”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្តរបស់តារាចម្រៀងរូបនេះទំាងអស់គ្នា ៕

Related posts

Leave a Comment