អីយ៉ាស់ថ្ងៃនេៈពូម៉ៅស្វីតម្លេៈ! អីយ៉ា ចំថ្ងៃឈប់សម្រាក ពេញចិត្តពូម៉ៅ ធ្វើរឿងមួយនេះខ្លាំងពេក ស្រាប់តែ ថៅកែហាងពេជ្រ លួចថត និងបង្ហោះ ក្នុងហ្វេសប៊ុក គ្រប់គ្នាឃើញហើយ comment ភ្លែតថា…(មានវីដេអូ)

មហាជនទូទៅ ក៏ដូចជាប្រិយមិត្ត ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាស្គាល់ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី ព្រមទាំងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។

ងាកមកជីវិត នៅក្នុងគ្រួសារ របស់ លោកស្រី វិញម្តង ក៏តែងតែបង្ហាញនូវភាពផ្អែមល្ហែមញឹកញាប់ផងដែរ ជាពិសេស ជាមួយស្វាមី តែម្តង ដែលលោកស្រីតែងហៅថា ពូម៉ៅ នោះ។

ចំណែក ចាប់ពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ គឺជាថ្ងៃឈប់សម្រាក ដែលមានរយៈពេល ដល់ទៅ៥ថ្ងៃឯណោះ ដោយជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសា កន្លងមកនេះ

ក្នុងនោះ ព្រោះតែពេញចិត្តទង្វើរស្វាមី ខ្លាំងពេក ដែលចេះជួយកិច្ចការផ្ទះ ខណៈពេល អ្នកនៅជាមួយ ឈប់សម្រាកផងដែរ នោះ លោកស្រី បានថតនូវសកម្មភាព ពេលពូម៉ៅ កំពុងលាងចាន អមដោយពាក្យ និយាយលែងសើចជាមួយគ្នា មើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ លោកស្រី បានភ្ជាប់សារខ្លីមួយថា ៖ “មើលពូម៉ៅ ពេលគ្មានអ្នកធ្វើការ”។

ក្រោយឃើញបែបនេះ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរថា ៖ ប្ដីល្អចេះជួយការងារផ្ទះ, ធ្វើបាបបងប្រុសម្លេសចែ, នេះហើយជាសុភមង្គលពិតប្រាកដបងស្រី, មើលទៅមានសេចក្ដីសុខណាស់ចែ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីអារម្មណ៍រំភើបជំនួស ចំពោះក្រុមគ្រួសាររបស់លោកស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនារូបភាពខាងក្រោម

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment