ម៉ាក់ៗច្បាស់ជាយល់អារម្មណ៍មួយនេះ ! តូតា បង្ហោះសារយ៉ាងខ្លីថា …

តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ក្រោយពីបានចាប់ដៃសាងគ្រួសារជាមួយស្វាមីមក អ្នកនាងពិតជាមានសុភមង្គលខ្លាំងណាស់ ហើយទាំងពេលនេះ អ្នកនាងក៏មានសមាជិកថ្មីម្នាក់ ដែលកំពុងតែនៅក្នុងផ្ទៃ បើគិតមកដល់ពេលនេះ គឺ៧ខែហើយ។

យ៉ាងណាមិញ នៅក្នុងពេលដែលអ្នកនាងកំពុងតែពរពោះនេះផងដែរ តូតា បានចាប់យកអាជីពថ្មីៗជាច្រើន ពិសេសគឺអាជីពដែលអ្នកនាង ស្រលាញ់ ហើយក៏ជាក្តីស្រម៉ៃផងដែរ។ តូតា តាំងពីចាប់ផ្តើមបើកហាងអលង្ការមក មានភ្ញៀវអញ្ជើញចូលមកជាបន្តបន្ទាប់ ។

ជាក់ស្តែង នៅក្នុងពេលកំពុងនៅហាងលក់គ្រឿងអលង្ការនោះ ស្រាប់តែកូនក្នុងផ្ទៃរើបំរាស់ជាច្រើនដង ធ្វើឲ្យតារាស្រីរូប ពិតជាសប្បាយចិត្តជាខ្លាំង ហើយក៏បានបង្ហោះសារយ៉ាងខ្លីថា “អត់មាត់ៗ…បានដៃណាស់ណ៎ ធាក់មិនសំចៃសោះកូនម៉ាក់ “។ អ្នកនាង បានបន្តទៀតថា​”ថ្ងៃនេះលក់ដាច់ច្រើនណាស់ តបឆាតក៏ច្រើនដែល តែតបអត់ទាន់អស់ទេ ព្រោះអ្នកលក់អស់ខ្យល់ហើយ អគុណណាស់ដែលបានគាំទ្រ។ ហើយក៏អគុណកូន…ប៉ុន្មានខែនេះម៉ាក់រវល់ច្រើនគិតក៏ច្រើន តែកូនអត់មានធ្វើអោយម៉ាក់អត់ស្រួលខ្លួនរឺលំបាកអីតិចសោះ ស្រលាញ់ណាស់ ជិតបានជួបមុខហើយ។ ភ្លាមនោះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ព្រមទាំងសរសើរថា ម៉ាក់ស្រស់ស្អាតណាស់៕

Related posts

Leave a Comment