មានអ្នកថតរូបផ្ទាល់ខ្លួនអ៊ីចឹងទើប ខៀវ សានសាណា មិនខ្វះរូបភាពស្អាតៗស្ទើរគ្រប់កម្មវិធី

ពិធីការិនី លំដាប់ជួរមុខ អ្នកនាង ខៀវ សានសាណា ទោះបីជាឈានចូលវិស័យសិល្បៈជិត ២០ ឆ្នាំមកហើយ ប៉ុន្តែភាពល្បីល្បាញ និងលេចធ្លោរបស់អ្នកនាង នៅតែមិនទាន់រសាត់ទៅណានោះទេ គឺពិធីការិនីរូបនេះ កាន់តែមានការគាំទ្រ និងកោតសរសើរលើសមត្ថភាព ជាពិធីការិនី ដ៏មានប្រជាប្រិយភាព និងរូបសម្រស់ស្រស់ស្អាតផងដែរ។

យ៉ាងណាមិញ បើតាមការមើលឃើញ ពីសំណាក់មហាជន ក៏ដូចជាមិត្តសិល្បៈករ សិល្បៈការិនី តែងតែនិយាយថា អ្នកនាង ខៀវ សានសាណា ស្ទើរតែមានវត្តមានក្នុងកម្មវិធី និងធ្វើជាពិធីការិនី ស្ទើរតែមិនដាច់គ្នា។

ជាមួយនឹងការបង្ហាញឲ្យដឹងនេះ គឺតាមបង្ហោះនូវ រូបភាពដ៏ស្រស់ស្អាតរបស់អ្នកនាងជារឿយៗ នៅក្នុងបណ្តាញសង្គមផ្ទាល់របស់អ្នកនាង ក៏ដូចជាតាមរយៈអ្នកថតរូបម្នាក់ ឈ្មោះភីងភីង ដែលគេបានដឹងថាជាអ្នកថតរូបផ្ទាល់របស់ ពិធីការិនីដ៏ល្បីល្បាញរូបនេះ។

ខៀវ សានសាណា និង Mr.Ping អ្នកថតរូបផ្ទាល់ខ្លួនរបស់អ្នកនាង


ដូចជាកាលពីថ្ងៃអាពាហ៌ពិពាហ៌ របស់តារាសម្តែង ម៉ាក់ សែនសូនីតា ក៏មានវត្តមានរបស់អ្នកនាង ខៀវ សានសាណា និងអ្នកថតរូបរបស់អ្នកនាងផ្ទាល់ បានបង្ហាញវត្តមាននៅក្នុងពិធីនោះដែរ ។ ក្នុងនោះអ្នកនាង ខៀវ សានសាណា បានបង្ហាញខ្លួន ជាមួយនឹងរ៉ូបស ដ៏ស្រស់ស្អាត ឡើងធ្វើជាពិធីការិនីក្នុងពិធីកាត់នំ ទៀតផង។

គួររំលឹកដែរថា អ្នកនាង ខៀវ សានសាណា គឺជាពិធីការនីដ៏ឆ្នើម ដែលអាចនិយាយទាំងភាសាជាតិ និងភាសាអង់គ្លេសដោយជំនាញ។ អ្នកនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៦។ ទោះបីជាអ្នកនាង ទើបបានរៀបការជាមួយស្វាមី ជាជនជាតិអូស្ត្រាលី ត្រឹមតែរយៈពេល ជិត ៤ឆ្នាំ ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្ន អ្នកទាំងពីមានកូនប្រុសមួយរូប និងកូនស្រីមួយរូបដ៏គូរឲ្យស្រលាញ់៕

សូមទស្សនារូបភាព ស្រស់ស្អាតពីអ្នកថតរូបផ្ទាល់ ដែលផ្ដិតយករូបភាពរបស់អ្នកនាង សាណា នៅក្នុងកម្មវិធីមង្គលការរបស់ តូតា និងកម្មវិធីជាច្រើនទៀតខាងក្រោម៖

Related posts

Leave a Comment