គាត់គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជើងម្ខាង ថែមទំាងបាត់បង់អ​វៈ​យ​វៈ​ក្រោម ទៀត ដោយបន្ទោរបង់តែតាមបំពង់ទុយោ, ឃើញខ្លោចចិត្តពេក ថៅកែហាងពេជ្រ សម្រេចជូន រទេះរុញ ឈើច្រត់ និងថវិកា រហូតដល់ទៅ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញមួយចំនួនទៀត​ បានទៅជួបផ្ទាល់ជាមួយបងប្រុសម្នាក់ ដែលពិកាជើងម្ខាង ហើយ មិនត្រឹមតែប៉ុណ្ណោះ ក្រោយសួរដឹងរឿងដ៏គួរឲ្យអាណិតខ្លោចចិត្ត លោកស្រី ក៏បានជូនថវិកាដល់ទៅ ១៥០០ដុល្លារ ។ លោកស្រី បានបញ្ជាក់បន្ថែមថា ៖

“ទើបសួរដឹងរឿង គាត់គ្រោះ​ថ្នា​ក់ច​រាចរ​ណ៍ជាង ៥ខែមុន រហូតបា​ត់ប​ង់ជើ​ងម្ខាង ហើយបាត់​ប​ង់ទាំង អ​វៈ​យ​វៈក្រោម ដោយបន្ទោរប​ង់ តែតាមបំពង់ទុយោ ដឹងថាពិបាកខ្លាំង តែជីវិតជួបបញ្ហាហើយ ត្រូវតែតស៊ូរស់បន្ត។

សូមសរសើរក្រុមគ្រូពេទ្យ ដែលជួយសង្គ្រោះគាត់បាន ហើយក៏សរសើរដល់ទឹកចិត្តភរិយាគាត់ ដែលនៅស្មោះស្ម័គ្រមើលថែគាត់រហូតម​ក ស៊ូទ្រាំលំ​បា​កជាមួយគ្នា។

នាងខ្ញុំមានតែការលើកទឹកចិត្ត ហើយជួយជាថវិកា 1500$ រទេះរុញមួយ ឈើច្រត់មួយគូ និងស្បៀងអាហារមួយចំនួន គ្រាន់ដោះស្រាយជីវភាពបន្ត។ សង្ជឹមថាគាត់អាចធូរស្រាល ប្រើរទេះ​ទៅ​ក្រៅបាន”៕

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment