ផ្ទុះបា​ត់ ! ម៉ែរួយ ដាក់មួយបទនេះ “គិតឲ្យតិច រីករាយឲ្យច្រើន” មានអ្នកចូលទស្សនា ជិត២លាន ដងបាត់ទៅហើយ ពិតជាពីរោះ និងមានន័យណាស់ (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ចំពោះស្ត្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ែរួយ (Maerouy) នោះ ហើយក៏ជាម្ចាស់មុខជំនួញម្នាក់ ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន របស់ខ្លួនផងដែរ។

ក្រៅពីមុខជំនួញ ដែលកំពុងទទួលបានជោគជ័យនោះ ម៉ែរួយ ក៏ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសធម៌ ថែមទៀតផង ព្រោះតាមរយៈទង្វើរដ៏ប្រពៃ កាលពីពេលកន្លងទៅ តែងតែជួយ អ្នកត្រូវការជាចាំបាច់ ជាហូរហែ កើតចេញពីក្តីអាណិតស្រឡាញ់។

ចំណែក នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុក ជាច្រើន ផ្ទុះសារចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ម៉ែរួយ បានបកស្រាយចម្រៀងដ៏ពីរោះមួយបទ ក្រោមចំណងជើងថា “គិតឲ្យតិចរីករាយឲ្យច្រេីន”។

បទនេះ មកដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនា ជិត២លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាបទនេះចប់ក៏ពោលថា ៖ ហេតុអីខ្ញុំមើលហើយ រំភើបដល់ស្រក់ទឹកភ្នែក ខ្ញុំក្ដុកក្ដួលខ្លាំងម្លេស ម៉ែរួយ ខ្ញុំស្រលាញ់ម៉ែ, បទចម្រៀងមួយបទនេះ មានន័យហើយ ក្នុងការអប់រំទៀត ខ្ញុំស្រលាញ់បទនេះ ហើយគាំទ្រ100%។

ព្រមទំាងនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment