ក្រោកតាំងពីម៉ោង ៣ ភ្លឺ ដើរ ២៣ គីឡូម៉ែត្ររាល់ថ្ងៃ យកបន្លែទៅលក់នៅផ្សារ ទាំងភ្នែកពិការ


នៅលើលោកនេះ គ្មាននរណាម្នាក់កើតមកចង់ក្រលំបាកវេទនានោះទេ តែថាជីវិតដែលកើតមកលើផែនដីនេះ គ្មាននរណាម្នាក់អាចរើសកំណើតខ្លួនបានឡើយ មានជីវិតហើយត្រូវតែតស៊ូមិនថាត្រូវជួបព្យុះភ្លៀង ទុក្ខលំបាកប៉ុណ្ណាក៏ដោយ ។ ក្រឡេកមកមើលបុរសម្នាក់នៅឯខេត្តរតនគីរី តស៊ូរស់ទាំងលំបាក ពិការភ្នែងទាំងសងខាង ខំរកប្រាក់ចិញ្ចឹមជីវិតដោយរបរសុច្ចរិតត្រឹមត្រូវទោះហត់នឿយយ៉ាងណា លំបាកប៉ុណ្ណាក៏មិនរាថយឡើយ ។

តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា Sean Sreynuch បានបង្ហោះរូបលោកពូម្នាក់ខំតស៊ូលក់បន្លែបន្តិចបន្តួច ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដោយត្រូវក្រោកតាំងពីម៉ោង ៣ ទៀបភ្លឺ ដើរពីភូមិប្រាក់ រហូតដល់ផ្សារបានលុងដែលមានចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ។ លោកពូបានអង្គុយលក់បន្លែនៅក្បែរតូបគេ ហើយបើលក់មិនអស់គាត់ក៏មិនត្រឡប់ទៅផ្ទះវិញដែរ ។

ក្រោយឃើញពីភាពតស៊ូរបស់លោកពូកម្សត់ខាងលើ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កើតក្ដីអាណិតអាសូជាពន់ពេក ហើយក៏សូមឱ្យសប្បុរសជនដែលមានធនធានច្រើនក្ដី តិចក្ដី សូមជួយឧបត្ថម្ភលោកពូផងទៅចុះ ៕

Related posts

Leave a Comment