អាជ្ញាធរនៅបន្តអប់រំ ដល់ណាទៀតបើអប់រំ៥លេីក រួចមកហេីយលេីម្ចាស់អាជីវកម្មផលិតស្ករត្នោត ក្លែងក្លាយ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ…

កណ្តាល៖ម្ចាស់អាជីវកម្មផលិតស្ករត្នោតក្លែងក្លាយ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ មានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវបានសមត្ថកិច្ចបន្តអោយធ្វេីកិច្ចសន្យាអប់រំ ម្តងទៀ ត សរុបគឺ ៦លេីកហេីយ ទោះបីធ្លាប់អប់រំ៥លេីក រួចមកហេីយក៏ដោយ ។
បញ្ហានេះ នាំអោយប្រជាពលរដ្ឋដែលភ័យខ្លាចចំពោះការបរិភោគស្ករត្នោតក្លែងក្លាយ សម្តែងការមិនអស់ចិត្តចំពោះសមត្ថកិច្ច ហេតុអ្វី មិនព្រមអនុវត្តច្បាប់ លេីម្ចាស់អាជីវកម្ម រូបនេះ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយ CPC NEWS អោយដឹងថា មកដល់ពេលនេះម្ចាស់អាជីវកម្ម រូបនេះ បន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ខណៈ មានអ្នកបង្ហេីប ថា ទំនងមានខ្សែធំនិងមានអ្នកកាងនៅពីក្រោយខ្នង ហេីយមេីលទៅ ? ។
សូមបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ ថា ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែឆ្នៃស្ករត្នោតក្លែងក្លាយ ។
បើតាមលោក លី សុជាតិ គឺ ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំអោយគាត់បញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយចំនួន៥លើករួចមកហើយ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុងស្មើរ៣៤៨គីឡូក្រាម , ស្ករសរចំនួន៣បាវស្មើ១៥០គីឡូក្រាម , ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន១ឆ្នាំងខ្ទះចំនួន៣ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment