លើកនេះខ្លាំងមែនទែហើយ!លោកស្រីទ្រី ដា​ណា ស្បថ ថា បើ​ខ្លួន​បាន​កិបកេង​តំណាង រកស៊ី​មិន​ត្រឹមត្រូវ សុំ​ឱ្យ​រលាយទ្រព្យ​ទាំងអស់ និង​ដាក់​ទំនាយ​អ្នក​បំពាន​ខ្លួន​ថា…

អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២០​នេះ បានធ្វើ​ពិធី សច្ចាប្រណិធាន ក្នុង​នោះ​អ្នកនាង ​បាន​ធ្វើ​ការស្បថ​ថា បើ​ខ្លួន​បាន​កិបកេង​តំណាង រកស៊ី​មិន​ត្រឹមត្រូវ សុំឱ្យ​រលាយទ្រព្យ​ទាំងអស់​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ក្នុង​ពិធី​នោះ ជាច្រើន​សន្លឹក ថៅកែ​ហាង​ពេជ្រ ទទួលបាន​ការគាំទ្រ​ពី​មហាជន​ចំពោះ​សកម្មភាព​មនុស្សធម៌​រូបនេះ បាន​បង្ហោះ​សារ​ដូច្នេះ​ថា ៖ «​ថ្ងៃនេះ នាង​ខ្ញុំ និង​ស្វាមី​`​បានធ្វើ​សច្ចាប្រណិធាន ផឹកទឹកសម្បថ បញ្ជាក់​ពី​ភាពស្មោះត្រង់ នៅមុខ​ព្រះសង្ឃ បារមី​គ្រប់ទិសទី និង​គ្រប់​ជាន់ថ្នាក់ ​នាង​ខ្ញុំ​មិនដែល​បោកប្រាស់ មិនចេះ​សម្ដែង មុខ​មហាជន មិន​កិបកេង​តំណាង មិនដែល​បង្រៀន​ពួកគាត់ ឱ្យ​ប្រាសចាក​ពី​ភាពត្រឹមត្រូវ​ឡើយ​»​។​

អ្នកស្រី បានបញ្ជាក់​បន្ត ដោយ​ធ្វើ​ការស្បថ​ថា «​បើ​គ្រប់យ៉ាង​ដែល​នាង​ខ្ញុំ​ធ្វើ ជា​រឿង​សម្ដែង បើ​នាង​ខ្ញុំ​បាន​កិបកេង​តំណាង រកស៊ី​មិន​ត្រឹមត្រូវ សុំឱ្យ​រលាយទ្រព្យ​ទាំងអស់ ដែល​ខ្ញុំ​រកបាន​ទាំង​លំបាក សុំឱ្យ​ជីវិត​ខ្ញុំ​រលត់​ភ្លាមៗ ជិះឡាន​ក្រឡាប់​ឡាន ធ្វើដំណើរ​ជួប​គ្រោះ​ទាន់​ហត់ វិនាស​មរណា អន្តរាយ​ភ្លាមៗ​»​។

អ្នកស្រី បន្តទៀតថា «​ខ្ញុំ​សូម​ធ្វើ​សម្បថ​ចំពោះ​បារមី អា​រុក្ខ​អារក្ស លោកតា​ក្រហម​ក ព្រះអង្គ​ចេក​ព្រះអង្គ​ចម អ្នកតា​ឃ្លាំងមឿង អ្នកតា​ដំបង​ដែក អ្នកតា​ដំបងគ្រញូង លោកយាយ​ទេព ព្រះអង្គ​វិហារ ព្រះអង្គ​វត្ត​គោក​ស្លែង​។​ នៅថ្ងៃនេះ ខ្ញុំ​សុំ​បន់ស្រន់​ដល់​ទេវតា បារមី​គ្រប់ទិសទី មកជួយ​ធ្វើជា​អធិបតី​សាក្សី​ចំពោះ​ពិធី​សម្បថ​នេះ ហើយ​ថែរក្សា​អ្នកតំណាង​នៃ​ប្រេន​ទាំង​៣ NNP NUNA CTM ឱ្យ​រីកចម្រើន​ត​កូនចៅ​»​។​

ជាមួយ​គ្នា​នេះ អ្នកស្រី បាន​ដាក់​ទំនាយ​ចំពោះ​អ្នក​បំពាន​យាយី បង្ខូច​ឈ្មោះ​ខ្លួន​ថា «​សូម​អស់លោក​អារុក្ខអារក្ខ អ្នកតា និង​បារមី​ដ៏​ស័ក្ដិសិទ្ធិ​ទាំងអស់ ជួយ​ដឹង​ឮ បើ​មាន​អ្នក​បំពាន យាយី បង្ខូចឈ្មោះ​រូបនាង​ខ្ញុំ និង​អ្នកតំណាង​ចែកចាយ នៃ​ក្រុមហ៊ុន ដា​ណា ទ្រី សូមឱ្យ​សាប​ដូចជា​ទឹកទន្លេ រីង​ហួត​ដូចជា​វាល​ខ្សាច់ បរាជ័យ​គ្រប់​ភារកិច្ច និង​ការរកស៊ី ទោះបី​កំពុង​រីកចម្រើន​យ៉ាងណាក៏ដោយ ​នាង​ខ្ញុំ ទ្រី ដា​ណា និយាយ​ពិត ធ្វើ​ពិត ធ្វើ​ដោយ​ភាពត្រឹមត្រូវ មិន​បោកប្រាស់ មិន​សម្ដែង​ឡើយ»៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment