លើកនេះ OPPO Reno4 សម្ពោធអនឡាញប្លែកពីគេ ចូលរួមដោយតារាល្បីៗជាច្រើនរូបកក្រើកឆាក ជាមួយតម្លៃពិសេសត្រឹមតែ $369 ពិសេសកាដូច្រើនៗត្រូវចិត្តអតិថិជន

កាលពី​ថ្ងៃទី​15 ខែសីហា យប់មិញ​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ដ៏​ល្បីល្បាញ និង​ឈរ​លំដាប់​លេខ​1 នៅ​កម្ពុជា កាលពី​ឆ្នាំ 2019 បានប្រកាស និង​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​គឺ OPPO Reno4 ដែលមាន​តម្លៃ​ត្រឹមតែ $369 ប៉ុណ្ណោះ​។ សម្រាប់​កម្មវិធី​សម្ពោធ​នេះ​មាន​ឈ្មោះថា “I Can See Your Voice Special Edition by OPPO Reno4” ក៏មាន​ការ Live ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ដោយមាន​វត្តមាន​តារា​ល្បីៗ​រហូតដល់​ទៅ 16​រូប ក្នុងនោះ​ក៏​រួមមាន​តារា​តំណាង 3​រូប​ឲ្យ​ក្រុមហ៊ុន OPPO

ដូចជា អ្នកនាង ពេជ្រ សោភា​, លោក Step និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ព្រមទាំង​តារា​កិត្តិយស​ល្បីឈ្មោះ ជំនាញ​ខុសៗ​គ្នា​ជាច្រើន​ទៀត​ដូចជា DJ Sdey, H.E.N.G, Raven Blaze, កែវ សុខ​ផេង​, ចេ​ន​នី លោក ហេង វាសនា ជាមួយនឹង​គណៈកម្មកា​រ​វាយតម្លៃ​ល្បីៗ​រួមមាន នាយ​ក្រឹម​, អ្នកនាង គ្រ​ត​, ផេ​ន​ខេ​ក​, ខាត់ សុ​ឃីម​, លោក រតនៈ ពិ​សិទ្ធ អម​មកជា​មួយ​ពិធីករ​ល្បីឈ្មោះ​ពីររូប​គឺ​លោក ជា វិបុល និង​លោក រ៉ាស៊ី ដើម្បី​ពញ្ញាក់​អារម្មណ៍​ញុំ​ា​ង​កម្មវិធី​ឲ្យ​កាន់តែ​សប្បាយរីករាយ និង​កក្រើក​ឆាក​ក្នុង​កម្មវិធី​សម្ពោធ​នេះ ដើម្បី​អបអរ​ការចេញលក់​ជា​ផ្លូវការ និង​ជោគជ័យ​របស់​ស្មា​ត​ហ្វូ​ន​កំពូល OPPO Reno4 ។​

​មាន​ឆ្ងល់​អត់ថា ហេតុអ្វី​បានជា OPPO Reno4 ល្បី​រន្ទី ហើយ​មាន​អ្វី​ពិសេសៗ​ខ្លះ​? ជាការ​ពិតណាស់ លោកអ្នក​អាច​រីករាយ​គ្រប់ពេល​ជាមួយ OPPO Reno4 កាន់​មាន​ភាព​ភាពលេច​ធ្លោ រូបរាង​ស្រ​ឡូ​ន ព្រមទាំង​បាន​បំពាក់​មក​ជាមួយនឹង​មុខងារ AI Camera ថ្មីៗ និង​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​មុខងារ AI Portrait Color រក្សា​ពណ៌​មនុស្ស ជម្រុះ​ពណ៌​ផ្ទៃ​ខាងក្រោយ​ទៅ​ជាស​ខ្មៅ ដើម្បី​ឲ្យ​ពណ៌​មនុស្ស​កាន់​តែមាន​ភាពលេច​ធ្លោ​។ មុខងារ Monochrome Video ដែល​ថត​យក​សកម្មភាព​ជាមួយ​ភាព​ច្នៃប្រឌិត​ប្លែក​ពី​គេ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ថត​វីដេអូ ឬ​ថត Vlog ជាដើម​។ មុខងារ​ថត​វីដេអូ​យឺតៗ​កម្រិត 960fps AI show-motion បង្ហាញ​សកម្មភាព​លេចធ្លោ​របស់​អ្នក​គ្រប់​ប្លង់ គ្រប់​ជំហាន ព្រមទាំង​ចាប់យក​រាល់​សកម្មភាព​បាន​រហ័ស​រហូតដល់​ទៅ 960 ប្លង់​ក្នុង​មួយ​វី​នាទី (960fps) ឯ​ណ្ណោះ​។ មិនតែប៉ុណ្ណោះ OPPO Reno4

ក៏មាន​មុខងារ​ផ្សេងៗ​ទៀត​ដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ពិសេស​ថតរូប ឬ​វីដេអូ Bokeh ទាំង​កាមេរ៉ា​មុខ និង​ក្រោយ ច្បាស់​មុខ​ព្រាល​ក្រោយ​។ OPPO Reno4 ក៏បាន​បំពាក់​បច្ចេកវិទ្យា​ថ្មី​គឺ AI-enhanced Smart sensor គឺជា​បច្ចេកវិទ្យា​សម្គាល់​វៃឆ្លាត​រួមមាន មុខងារ​ការពារ​ការ​សម្ងាត់ ដែល​មិន​ឲ្យ​អ្នក​ជិត​ខ្លួន​ឃើញ​សារ ឬ Message​។ មុខងារ​បញ្ជា​ដោយ​កាយវិការ ជា​មុខងារ​ដែល​ផ្តល់​ងាយស្រួល​ក្នុង​ការលើក​ទទួល​ទូរស័ព្ទ​ពេល​ដៃ​កំពុង​ប្រឡាក់ ឬ​ដៃ​សើម ជាពិសេស​ក៏​អាច​បញ្ជា​ដៃ​អូស​ក្នុង​ការលេង​ហ្វេ​ស​ប៊ុ​ក ឬ Tiktok ផ្សេងៗ​។ មុខងារ​បង្វិល​អេក្រង់ គឺ​លែង​ពិបាក​ដាក់ Auto Rotation គឺអាច​បង្វិល​ទៅតាម​ទម្រង់​មុខ​របស់​អ្នក​តែម្តង និង​មុខងារ​រក្សា​ពន្លឺ​អេក្រង់​វៃឆ្លាត គឺ​រក្សា​ពន្លឺ​មិន​ឲ្យ​រលត់​ពេល​ភ្នែក​កំពុង​សម្លឹងមើល​វីដេអូ ឬ Youtube ផ្សេងៗ​។ រឺ​ឯ​ចំណុច​លេចធ្លោ​មួយទៀត​គឺ បំពាក់​បច្ចេកវិទ្យា VOOC 4.0 (30W) សាក​ថ្ម​លឿន សាក​តែ 20​នាទី​បាន 50% សាក 5​នាទី​មើល​វីដេអូ​បាន 2​ម៉ោង​។​

​និយាយ​ជារួម OPPO Reno4 គឺមាន​សមត្ថ​ភាពខ្លាំង កាមេរ៉ា AI បំពាក់​ដោយ​មុខងារ​ប្លែកៗ​យ៉ាង​លេចធ្លោ និង​បច្ចេកវិទ្យា​ថ្មីៗ​បែប​វៃឆ្លាត (AI Enhanced Smart Sensor) ថត​វីដេអូ​យឺតៗ ថត​វីដេអូ​ទប់​លំនឹង រ៉េ​ម​ធំ ទំហំ​ផ្ទុក​ទិន្នន័យ​ធំ ថ្ម​ធំ សាក​លឿន ល្បឿនខ្លាំង​រលូន ពណ៍​ឆើត​ស្រស់ ហួស​ពី​ការ​ស្មាន ពោលគឺ​សមត្ថភាព គុណភាព រូបរាង​ស្តើង​ស្រាល មុខងារ​កាមេរ៉ា និង​បច្ចេកវិទ្យា​ខ្លាំងជាងគេ បើ​ធៀប​នឹង​តម្លៃ​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ ដែលមាន​តម្លៃ​ក្រោម $400 ដែលមាន​លក់​នៅ​កម្ពុជា​សព្វថ្ងៃ​”​។​

​បើតាម​ការប្រកាស​តម្លៃ​ស្មា​ត​ហ្វូ​ន OPPO Reno4 កាលពី​យប់មិញ​ថ្ងៃ 15 គឺមាន​តម្លៃ $369 ប៉ុណ្ណោះ អាច​និយាយបានថា គុណភាព និង​មុខងារ​គឺ​លើសពី​តម្លៃ​តែម្តង ជាមួយនឹង​ការប្រកាស​ពី​ព័ត៌មាន​លម្អិត​នៃ​ការ​កក់​ទុក​មុន ចាប់ពី​ថ្ងៃទី​15 ដល់​ថ្ងៃទី 21 ខែសីហា ឆ្នាំ​2020 នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដែលមាន​ផ្លាក OPPO គ្រប់​ខេត្ត​ក្រុង នឹង​ទទួលបាន​កាដូ​សរុប​មានតម្លៃ​ប្រមាណ $198 រួមមាន​៖ កាបូប​សម្រាប់​ធ្វើដំណើរ (​តម្លៃ $49 ចំនួន​មានកំណត់​) ដប​ទឹក​ដ៏​ស្រស់ស្អាត Power Bank 10,000 mAh (​តម្លៃ $20) ជាមួយនឹង​ស៊ីម​ស្មា​ត​លេខ​ពិសេស Silver (​តម្លៃ $129) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 24​សប្តាហ៍​។​

​បើ​យោងតាម​វេ​ប​សាយ ហ្វេ​ស​ប៊ុ​ក និង Youtube ល្បីៗ​ក្នុងស្រុក និង​បរទេស​ជាច្រើន​បាន​និយាយ​ស្រដៀងៗ​គ្នា​ថា បើ និយាយ​ពី​ទូរស័ព្ទ ដែល​ថតរូប​ស្អាត គឺ​មនុស្ស​ភាគច្រើន​តែងតែ​នឹកឃើញ​ដល់​ក្រុមហ៊ុន OPPO មុនគេ​បង្អស់​តែម្តង ព្រោះ​គ្រប់​ស៊េរី​របស់ OPPO សុទ្ធតែ​បាន​បំពាក់​មុខងារ​កាមេរ៉ា បច្ចេកវិទ្យា ថ្មី ប្លែក បំពេញតម្រូវការ​អតិថិជន និង​ភាពចាំបាច់​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ រួមមាន​កាមេរ៉ា AI ថតរូប​ច្បាស់ ស៊ែ​ល​ហ្វី​ច្បាស់​នៅពេល​យប់ ថតរូប​ច្បាស់​នៅ​ទី​ងងឹត ឬ​ពេលយប់​ស្អាត​ដោយ​មិនចាំបាច់​កែ ឬ Edit ឬ​មិនចាំបាច់​ថែម Flash អ្វី​ឡើយ​។ ជាក់ស្តែង​ដូចជា​ស្មា​ត​ហ្វូ​ន OPPO Reno4 ទើបនឹង​ចេញ​នេះ បាន​បំពាក់​នូវ​មុខងារ​ថ្មី​ប្លែក និង​បច្ចេកវិទ្យា​ឈានមុខ​រួមមាន មុខងារ AI Color Portrait, Monochrome Video មុខងារ​ថត​វីដេអូ​យឺតៗ​កម្រិត 960fps AI Show-Motion, មុខងារ​ថត​វីដេអូ​ទប់​លំនឹង មិន​ញ័រ ឬ​រង្គើ (Ultra-Steady Video Pro) ជំនាន់​ថ្មី ដែល​ថត​វីដេអូ​បាន​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ ព្រមទាំង​មុខងារ AI Enhanced Smart Sensor ជាច្រើន​ទៀត ដែលជា​ចំណុចខ្លាំង ព្រមទាំង​អាច​ទាក់ចិត្ត​អតិថិជន​បាន​រហូតមក​ដល់ពេលនេះ​។

ដូច្នេះ​អតិថិជន និង​អ្នកគាំទ្រ​ទាំងអស់​អាចធ្វើ​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​15 រហូតដល់​ថ្ងៃទី​21 ខែសីហា ឆ្នាំ​2020 នេះ​។ ពិសេស​មែនទែន មិន​ត្រឹមតែ​បាន​ទូរស័ព្ទ​ដ៏​ទំនើប រូបរាង​ប្រណិត បែប​ស្រ​ឡូ​ន ស្តើង​ស្រាល ទូរស័ព្ទ​ដែល​បំពាក់​នូវ​មុខងារ​ថ្មី​ប្លែក​កាមេរ៉ា AI និង​បច្ចេកវិទ្យា​ថ្មី​ប្លែក​ទំនើបៗ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​កាដូ​ច្រើន​កប់​។ ពិសេស​គ្រប់​ស្មា​ត​ហ្វូ​ន OPPO ទាំងអស់ អាច​ប្រើ​សេវាកម្ម Google ឬ Google Play Store ដែល​អាច​ដោ​ន​ឡូត​កម្មវិធី​ដោយ​មិន​គិតថ្លៃ និង​ងាយស្រួល​ប្រើ​បាន​រហ័ស​ទាន់​ចិត្ត​។ ដូចនេះ សូម​រួសរាន់​ឡើង ដើម្បី​ទទួល​ស្មា​ត​ហ្វូ​ន OPPO Reno4 ដែល​បង្ហាញ​ពី​ភាពលេច​ធ្លោ​របស់​អ្នក ! របស់​ល្អ កម្រ​មាន ស្តុក​មានកំណត់ !

​ទស្សនា​វីដេអូ​បើក​ប្រអប់ OPPO Reno4 ទម្លាយ​អាថ៌កំបាំង ជាមួយ​ស្រី​ស្អាត​ហ្សា​ណា​និង​កំលោះ​សង្ហា​ស្តេ​ប​!

Related posts

Leave a Comment