ពេជ្រ សូលីកា!កាន់តែមានសុភមង្គលខ្លាំងក្រោយសំរាលកូនហើយកាន់តែស្វីត

ក្រោយមានកូនប្រុសជាចំណងដៃគេសង្កេតឃើញជីវិតគូរបស់ ពេជ្រ សូលីកា កាន់តែមានសុភមង្គលជាខ្លាំងស្របពេលនាងព្រលយថានឹងមានបំណងចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងអំឡុងឆ្នាំ ២០២១ ខាងមុខនេះ ។

ថ្វីដ្បិតមិនទាន់លេចមុខច្រៀងនៅក្នុងផលិតកម្មហង្សមាសដូចមុនក៏ពិតមែន តែ ពេជ្រ សូលីកា ក្តោបបានការថតស្ប៉តផលិតផលនានាបានច្រើនតាំងពីនាងទើបសម្រាលកូនដំបូងៗ ដែលមានការបង្ហើបថាតម្លៃខ្លួនរបស់អ្នកម្តាយរូបនេះក៏ខ្ពស់មិនធម្មតាដែរ ។ អ្វីដែលចាប់អារម្មណ៍បើទោះមិនប្រកបការងារសិល្បៈពេញដៃដូចមុន តែ ពេជ្រ សូលីកា ក៏មានជីវិតរស់នៅហាយសូរមិនធម្មតាដែរ ព្រោះក្រៅពីមានជំនួញផ្ទាល់ខ្លួននាងក៏ត្រូវស្វាមីផ្គង់ផ្គង់មិនឱ្យលំបាកអ្វីឡើយ ។

ទើបសម្រាលកូនក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែមានសម្រស់ស្អាតផូរផង់ដដែល សូម្បីតែគីឡូរបស់នាងក៏ស្រឡូនស្អាតមកវិញ ។ ជារឿយៗនាងតែងបង្ហាញពីរូបភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ហើយបើក្រឡេកមើលកូនប្រុសរបស់ ពេជ្រ សូលីកា កាន់តែធំកាន់តែមានមុខមាត់គួរឱ្យក្នាញ់ដូចជាប៉ាប៉ាតែម្តង ។ ធ្លាប់មានការបង្ហើបថាស្វាមីរបស់ ពេជ្រ សូលីកា មានបំណងចង់នាំនាងទៅរស់នៅប្រទេសអូស្រ្តាលីតែ ពេជ្រ សូលីកា ហាក់មិនទាន់ដាច់ចិត្តចាកចេញពីស្រុកកំណើតតែនាងធ្លាប់ព្រលយថានឹងចាកចេញក្រោយពេលឈប់មានការគាំទ្រ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment