សោកស្ដាយណាស់ សិល្បករជើងចាស់ លីវ ខាត់ ឪពុកបង្កើត ខាត់ សុឃីម ទទួលមរណភាពមុននេះ

សិល្បករជើងចាស់ លោកតា លីវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់តារាចម្រុះទេពកោសល្យ ខាត់ សុឃីម បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២២ ខែមិថុនា មុននេះ ។

ខាត់ សុឃីម បានបង្ហោះសារយ៉ាងខ្លីនៅលើហ្វេសប៊ុកថា «លាហើយពុក» ព្រមទាំងដាក់រូបថតខ្មៅ បង្ហាញពីក្ដីឈឺចាប់ជាពន់ពេកដែលត្រូវបាត់បង់ឪពុកជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់ ។

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្ដិជិតស្និទ្ធទាំងក្នុង និង ក្រៅរង្វង់សិល្បៈ នាំគ្នាសោកស្ដាយ ចូលរួមរំលែកទុក្ខដល់គ្រួសារសពចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ ៕

Related posts

Leave a Comment