បន្ទាប់​ពី​មានរឿងអាស្រូវច្រេីន​​ ពេលនេះលោកឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ បានទៅ​សាងផ្នួស​ហើយ…

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានជូនដំណឹងថា: សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ១២​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ បានចេញ​ប្រកាសផ្អាកការងារ​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុក​ កុសល​ ជាបណ្ដោះ​អាសន្ន​ តាមសំណេីរ​របស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​

ក្រៅពី​លោកឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ លោក​ឧត្ដមសេនីយ៍​ត្រី​ អ៉ឹម​ សុគឿន​ ស្នងការ​រងខេត្ត​កំពង់ធំ​ ទទួល​បន្ទុក​ធនធាន​មនុស្ស​ ក៏ត្រូវបានដក​មកនាយកដ្ឋាន​បុគ្គលិក​ផងដែរ​ ។ ចំណែក​ លោកឧត្ដមសេនីយ៍​ត្រី​ អ៉ឹត​ គីមស្រ៊ន​ ស្នងការ​រងខេត្ត​កំពង់ធំ​ ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ស្ដីទី​ ជំនួស​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុក​ កុសល​ ។ ការដកដំណែងស្នងការខេត្ត​កំពង់ធំ​បានកេីតមាន​ឡេីង​បន្ទាប់ពី​ មន្ត្រី​នគរបាល​នារីៗ​ជាច្រើន​នាក់​បានដាក់​ពាក្យ​បណ្ដឹង​មកសម្ដេចក្រឡាហោម​ ស​ ខេង​ ប្ដឹង​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ុក​ កុសល​ ស្នងការ​ខេត្ត​កំពង់​ធំ​ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់​ធ្ងន់ធ្ងរ​។

ដោយលែកកាលពីម្សិលមិញ លោក​ឧត្ដមសេនីយ៍​ត្រី​ អ៉ឹម​ សុគឿន​ ស្នងការ​រងខេត្ត​កំពង់ធំ​ បានចេញមុខមកបកស្រាយជាវីដេអូ ដោយបានលើកឡើងថា លោកបានដឹងថាបញ្ហានេះ អាចនឹងកើតមានឡើងតាំងពីលោកមកកាន់តំណែននេះម្ល៉េះ ព្រោះកន្លែងនេះតែងតែមានបញ្ហាចង់ផ្តួលស្នងការ​រងជាហួហែរមកហើយ លោកបានបន្តទៀតថា លោកត្រូវគេធ្វើស៊ី ហើយរៀបចំជាប្រព័ន្ធថែមទៀតផង លោកពិតជាសោកស្តាយខ្លាំងណាស់។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺយោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានបង្ហោះសារប្រាប់ថា: បន្ទាប់​ពី​មានរឿងអាស្រូវច្រេីន​រហូតដល់​អស់​តួនាទី​ លោកឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ អតីតស្នងការខេត្ត​កំពង់ធំ​ បានទៅ​សាងផ្នួស​!៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment