អារម្មណ៍សោកសៅទាំង ៤ យ៉ាងនៅពេលដែលស្រឡាញ់គេតែម្ខាង ឱ្យតែស្ងាត់ៗរកតែយំ

ពិតជា​គ្មានអ្វី​អាច​ហាម​បាន​ ​ឃាត់​បាន​ ​នៅពេល​ដែល​មនុស្សម្នាក់​បាក់ចិត្ត​ស្រឡាញ់​លើ​នរណា​ម្នាក់​ ​។​ ​ស្រឡាញ់​មនុស្សម្នាក់​យើង​ប្រាកដជា​ចង់ឱ្យ​វា​ក្លាយជា​ស្នេហ៍​ពិត​ ​តែ​ក្នុង​លក្ខខណ្ឌ​ខ្លះ​យើង​ពិតជា​មិន​អាច​ប្រាប់​អារម្មណ៍​ពិត​បាន​ ​ពេលខ្លះ​បង្ហើម​អារម្មណ៍​ទៅ​គេ​ហើយ​ ​តែ​គេ​ហាក់ដូច​មិន​ខ្វល់​ ​។​ ​នៅពេល​ដែល​ស្រឡាញ់​គេ​តែម្នាក់ឯង​ ​អ្នក​នឹង​ជួប​អារម្មណ៍​ឈឺ​ទាំង​ ៤​ ​យ៉ាងនេះ​ ​៖​

​១​.​ ​តែង​ចង់និយាយ​ឆ្លើយឆ្លង​ជាមួយ​គេ​រាល់ថ្ងៃ​មិនថា​ការ​ខល​ ​ឬ​ ​ផ្ញើ​សារ​ ​តែ​ពេលខ្លះ​យើង​មិន​ចង់​ក្លាយជា​តួអង្គ​រំខាន​គេ​ ​ព្រោះ​មិន​ត្រូវជា​អ្វី​ជាមួយ​គេ​ ​គ្មាន​សិទ្ធិ​អី​ត្រូវ​ឆាត​ទៅ​គេ​គ្រប់ពេល​ទេ​ ​។​ ​ហេតុនេះបានជា​អ្នកមាន​អារម្មណ៍​ឯកា​កាន់តែ​ខ្លាំង​ឡើង​ជាង​កាលដែលមិនទាន់​ស្គាល់​គេ​ទៅទៀត​ ​។​ ​

​២​.​ ​លួច​ឈឺចាប់​អន់ចិត្ត​ ​នៅពេល​ដែល​អ្នកណា​ទៅ​ពាក់ព័ន្ធ​ ​ឬ​ ​រវីរវល់​ជាមួយនឹង​គេ​ ​ទោះ​ដឹង​អ្នក​ទាំងនោះ​មិន​ត្រូវជា​អ្វី​ជាមួយនឹង​គេ​ក៏ដោយ​ ​។​ ​ទោះបីជា​យើង​មិនមែន​ជា​សង្សារ​គេ​ ​តែ​ពិតជា​មិន​អាច​ទ្រាំ​មិន​ឈឺចាប់​បានទេ​ពេល​ឃើញ​គេ​ស្និទ្ធស្នាល​នឹង​អ្នក​ផ្សេង​ ​បង្ហោះ​រូប​ជាមួយ​អ្នក​ផ្សេង​ ​សូម្បី​អ្នកណា​ ​Tag​ ​រូប​ឱ្យ​គេ​ក៏​យើង​មាន​អារម្មណ៍​ឈឺ​ឆួល​ៗ​ដែរ​ ​។​ ​

​៣​.​ ​ផ្លាស់ប្ដូរ​ខ្លួនឯង​ស្ទើរតែ​គ្រប់បែបយ៉ាង​ដើម្បី​គេ​។​ ​ព្រោះតែ​គេ​យើង​សុខចិត្ត​ផ្លាស់ប្ដូរ​ខ្លួនឯង​ ​ពេលខ្លះ​ធ្វើ​ដូច​រឹងមាំ​ម៉ឺងម៉ាត់​ ​ពេលខ្លះ​ធ្វើ​ដូច​កូនក្មេង​ ​ព្រោះ​ចង់ឱ្យ​គេ​ចាប់អារម្មណ៍​ ​ចង់​ក្លាយជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​នៅចំពោះមុខ​គេ​ ​។​ ​អ្នក​ស្ទើរតែ​លែង​ចង់​ស្គាល់​ថា​ ​ខ្លួនឯង​ជា​នរណា​ឱ្យ​ប្រាកដ​ ​យើង​ពីមុន​បាត់ទៅណា​ហើយ​ ​?​ ​ហេតុអ្វី​ព្រោះតែ​គេ​យើង​ក្លាយជា​បែបនេះ​ ​?​ ​

​៤​.​ ​តើមាន​វិធី​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​គេ​មក​ស្រឡាញ់​យើង​បានទេ​ ​?​ ​មិនដែល​បោះបង់​ក្ដី​ស្រមៃ​ថា​ ​យើង​នឹង​ក្លាយជា​គូស្នេហ៍​របស់​គេ​ ​នៅតែ​ចង់​កាន់ដៃ​គេ​ ​ចង់​ក្បែរ​គេ​ ​ទោះ​ដឹង​ថា​ ​វា​មិន​អាច​ទៅរួច​ ​។​ ​ពេលខ្លះ​ចង់​ដឹង​ថា​ ​តើ​ធ្វើជា​មនុស្ស​យ៉ាងម៉េច​ទើប​អាច​ចូល​បេះដូង​គេ​បាន​?​ ​ចុះ​មនុស្ស​ដែលគេ​ស្រឡាញ់​នោះ​មានអី​ពិសេស​ ​យើង​នឹង​រៀនសូត្រ​តាម​គេ​ម្នាក់​នោះ​ ​។​ ​អារម្មណ៍​មួយ​នេះ​ពិតជា​ឈឺចាប់​រក​ថា​មិន​ត្រូវ​ ​បាន​ត្រឹម​លួច​យំ​ ​លួច​ឈឺចាប់​តែម្នាក់ឯង​ ​ទាំង​គេ​ម្នាក់​នោះ​មិនបាន​ដឹង​អ្វី​សោះ​ ​៕​ ​

Related posts

Leave a Comment