ឡើងពេញក្រមុំស្ដូកតារាចម្រៀងវ័យក្មេង សុខ សុជាតា ធំលឿនណាស់ រំលង ៣ ឆ្នាំសោះ

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ មិនខាន ដោយកាលនោះនាងគ្រាន់តែជាក្មេងស្រីតូចច្រមក់ម្នាក់ប៉ុណ្ណោះ ប៉ុន្ដែរំលងផុតតែប៉ុន្មានឆ្នាំ តារាចម្រៀងវ័យក្មេងរូបនេះ ធំឡើងពេញរូបពេញរាង ចំណែកឯមុខមាត់ក៏ស្រស់ស្អាតខ្លាំងថែមទៀត ។

កាលពីសម័យប្រឡង សុខ សុជាតា ធ្លាប់ជាអតីតបេក្ខជនដ៏លេចធ្លោ តាមរយៈទឹកដមសំឡេងពីរឿងស្រទន់ស្រួយស្រែសរបស់នាង ដោយឡែកមកដល់បច្ចុប្បន្ន សុជាតា មិនតែទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនតែទៅលើសំឡេងទៀតទេ តែពេលនេះរូបរាង ទម្រង់មុខមាត់ស្រស់ស្អាតផូរផង់របស់នាងកាន់តែមានមន្តស្នេហ៍ចងចិត្តទស្សនិកជនឱ្យបន្តគាំទ្រនាងកាន់តែខ្លាំង ។

តួយ៉ាងបើងាកមកមើលរូបថតថ្មីៗរបស់តារាចម្រៀងវ័យក្មេង សុខ សុជាតា កាលពីឆ្នាំ ២០១៧ ដែលទើបចូលប្រឡងចម្រៀងដំបូង គឺគ្រាន់តែជានាងតូចម្នាក់ប៉ុណ្ណោះ រំលងហួស ៣ ឆ្នាំ សុជាតា ធំលឿនណាស់ក្លាយជាក្រមុំរូបស្រស់ម្នាក់បាត់ទៅហើយ ។ សូមទស្សនារូបថតថ្មីៗរបស់ សុខ សុជាតា ៖

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment