លោកស្រីទ្រីដា​ណា​កំពុង​ធ្វើ​សច្ចាប្រណិធាន បញ្ជាក់​​​​ភាព​ស្មោះត្រង់​ និង​ដាក់​បណ្ដាសា…

អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ និង​ស្វាមី នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​និង​កំពុង​ធ្វើ​សច្ចា​ប្រណិធាន ដើម្បី​បញ្ជាក់​សេចក្ដី​​​ទៀងត្រង់ និង​បញ្ជាក់​ពី​អត្តចរិត​របស់​ខ្លួន​ផងដែរ។

នៅក្នុង​ការ​ឡាយ​វីដេអូ នៅក្នុង​កម្មវិធី​បង្ហាញ​ភាពស្មោះត្រង់​នោះ អ្នកនាង​ទ្រី ដា​ណា បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​សួស្តី បងប្អូន​ទាំង​អស់​គ្នា ជួប​ជាមួយ​នាង​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​(​សច្ចាប្រណិធាន​) បញ្ជាក់​សេចក្ដី ស្មោះត្រង់​ទៀងត្រង់ និង​បញ្ជាក់​ពី​ចរិត​របស់​នាង​ខ្ញុំ​ហើយ​មួយទៀត​ជា​កម្មវិធី​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​»​។​

មុន​នឹងធ្វើ​កម្មវិធី​នេះ​ឡើង ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ ក៏បាន​បង្ហោះ​សារ​ជូនដំណឹង​កាលពី​យប់​ម្សិលមិញ​ផង​ដែរ​ថា «​ថ្ងៃស្អែក​ជួប​ជាមួយ​នាង​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​(​សច្ចាប្រណិធាន​)​បញ្ជាក់​សេចក្តី​ស្មោះ​ត្រង់ទៀងត្រង់​និង​បញ្ជាក់​ពី​ច​រិ​តរបស់​នាង​ខ្ញុំ​ហើយ​មួយទៀត​ជា​កម្មវិធី​បង្ហាញ​នូវ​ភាពស្មោះត្រង់​ហើយ​កម្មវិធី​ចុងបញ្ចប់​គឺជា​កម្មវិធី​ដាក់​បណ្ដាសា​ទៅកាន់​បុគ្គល​មួយ​ចំនួន​ដែល​ព្យាយាម​ចង់​ជាន់ពន្លិច​អ្នកដទៃ​ដើម្បី​ភាពល្បីល្បាញ​ខ្លួនឯង​សូម​បងប្អូន​រង់ចាំ​មើល​ការ​ឡាយ​ទាំងអស់គ្នា​វេលា​ម៉ោង 11:30 ស្អែក​នេះ​ដោយ​កម្មវិធី​នេះ​នាង​ខ្ញុំ​រៀបចំឡើង​យ៉ាង​ល្អិតល្អន់​និង​រៀបចំ​តាម​ប្រពៃណី​របស់​ជនជាតិខ្មែរ​យើង​»​។​

​ក្រោយមក​នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី បាន​បង្ហោះ​សារ​បង្ហាញ​ភាពស្មោះត្រង់​របស់ខ្លួន​ផងដែរ​ថា «​ពួក​ខ្ញុំ​ទាំងពីរ​ស្រឡាញ់​ភាពស្មោះត្រង់​និង​ទំនួល​ខុសត្រូវ​ខ្ពស់​ហើយនឹង ស្រឡាញ់​នូវ​អំពើ​ល្អ អំពើ​ល្អ​មិន​សាបសូន្យ​ឡើយ​ហើយ​អំពើ​ល្អ​ដែល​ពួក​ខ្ញុំ​ធ្វើ​កន្លងមក​គឺ​បាន​រុញច្រាន​ពួក​ខ្ញុំ​ឲ្យ​មកដល់​ចំណុច​មួយ​នេះ​សូម​បងប្អូន​ទាំងអស់គ្នា​ចូលរួម​សាង​អំពើ​ល្អ​អោយបាន​គ្រប់ៗ​គ្នា​»៕

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment