ពីកម្មករ​អូសរទេះក្រណាត់​ ក្លាយជា​អ្នកមានសល់លុយរាប់សែនដុល្លារ​ និងមានដីជាច្រេីនកន្លែង​…កូនអ្នកមេសាង​ ខេត្ត​ព្រៃវែង​

នៅលើលោកនេះ គ្មានអ្វីបានមកដោយមិនមានខំប្រឹងនោះទេ​ ។ ម្នាក់ៗសុទ្ធមានការតស៊ូ ប្រឹងជំនះ ប្រឹងស្វែងរក ប្រឹងធ្វើការ​ ទាំងយប់ ទាំងថ្ងៃ ទម្រាំ មានរបស់ប្រើប្រាស់ល្អៗ មានផ្ទះធំនៅ មានលុយចាយ មានឡានជិះ និងមានគ្រឿងអលង្ការពាក់ពេញខ្លួន។ តួយ៉ាងដូចជាជីវិតរបស់ពួកគាត់ទាំងពីរនាក់នេះអញ្ចឹង តស៊ូពីកម្មករអូសរទេះ រហូតដល់ពេលនេះ គាត់ប្រាក់រាប់ម៉ឺន រាប់សែនដុល្លារ មានរថយន្តទំនើបជិះ មានដីជាច្រើនកន្លែង ធ្វើឲ្យអ្នកភូមិផង របងជាមួយមានការកោតសរសើរយ៉ាងខ្លាំង។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលជាបុគ្គលល្បីឈ្មោះម្នាក់​ បានបង្ហោះសារ កោតសរសើរ យ៉ាងខ្លាំង ចំពោះពួកគាត់ ដែលខំប្រឹងពីបាតដៃទទេ រហូតមានប្រាក់រាប់សិបម៉ឺនដុល្លារកាន់នៅក្នុងដៃ ។ លោកបានបង្ហាញអារម្មណ៍រីករាយ និងសាទរចំពោះពួកគាត់ដែលជាកូនខេត្តព្រៃវែង​ម្នាក់ តែខំប្រឹងតស៊ូរហូតដល់មានថ្ងៃនេះ។

យ៉ាងណាមិញ នៅសារយ៉ាងខ្លីរបស់លោក ផែង វណ្ណៈ បានរៀបរាប់យ៉ាងដូច្នេះថា “ពីកម្មករ​អូសរទេះ​សល់លុយរាប់ម៉ឺនរាប់សែន​ដុល្លារ​ ! កូនអ្នកមេសាង​ ខេត្ត​ព្រៃវែង​ !

បងសូមអបអរសាទរ​អាប្អូន​ តក ដែលបានតស៊ូ​ពីក្មេង​កម្មករ​ អូសរទេះ​ក្រណាត់​ ក្លាយជា​អ្នកមានសល់លុយរាប់សែនដុល្លារ​ និងមានដីជាច្រេីនកន្លែង​ ។ និយាយ​នេះ​មិនមែន​អួតវាជាប្អូនទេ​ តែចង់ប្រាប់​ថា​ព្រេង​សំណាងមិនធ្លាក់ពីលេីមេឃមករកយេីងទេ​ បេីយេីងមិនខិតខំដោយខ្លួនឯង​ ។

ថ្ងៃ​ណាទំនេរ​ ហៅ​វាមកសម្ភាសន៍​អំពី​ជីវិត​ជោគជ័យ​របស់​វា​ ដេីម្បី​ជាបទពិសោធន៍អោយ​បងប្អូន​មួយចំនួនយកគំរូ​តាម​” ៕

Related posts

Leave a Comment