ទេសភាពស្អាតខ្លាំងណាស់ចង់ទៅអត់?មានតែ ៥០០០ រៀល ដើរលេងយ៉ាងសប្បាយ នៅសួនសត្វ ម៉ុង ឫទ្ធី សែនជ័យ

ពិតជាពិសេសណាស់ សួនសត្វនៃលំនៅដ្ឋានលម្ហែកាយ ម៉ុង ឫទ្ធី សែនជ័យ បានបើកលក់សបុត្រឱ្យភ្ញៀវទេសចរចូលទៅទស្សនា ជាមួយនឹងតម្លៃដ៏សមរម្យបំផុតត្រឹមតែ ៥ ពាន់រៀលប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រហូតដល់ហួសផ្សារព្រៃផ្តៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ ។

នៅទីនោះ ប្រិយមិត្តមិនត្រឹមតែអាចទស្សនាសត្វបានជាច្រើនប្រភេទប៉ុណ្ណោះទេ ថែមទាំងអាចជិះកង់លេងកម្សាន្តជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលនៅតាមជើងភ្នំប្រកបដោយផាសុកភាព និង ស្រស់ស្រាយជាទីបំផុត រួមជាមួយ និង ការទស្សនាការប្រណាំងកូនឡាន ឬ សាកលេងកីឡាប្រណាំងកូនឡាននេះខ្លួនឯងដោយផ្ទាល់ក៏បាន ។

ចំពោះតម្លៃរបស់ Go-Kart ឬ ឡានប្រណាំងនោះរួមមាន ការចូលលេងដំបូងគឺគេកំណត់ល្បឿនរត់ប្រមាណ 30km/h ជុំបន្ទាប់ គឺល្បឿនប្រមាណ 70km/h ចំនួន ៥ ជុំ ហើយ វគ្គនេះមានតម្លៃ ២០ ដុល្លារ/១នាក់ ។ បន្ទាប់ពីបញ្ចប់វគ្គនេះ យើងអាចជិះ Go-Kart បានម្តងទៀតក្នុងល្បឿនប្រមាណ 80km/h ចំនួន ៥ ជុំ ក្នុងតម្លៃ ១៨ ដុល្លារ ៕

Related posts

Leave a Comment