ប្រធានាធិបតី​ស៊ី​រី​រកកល​ដួល​សន្លប់​ពេល​កំពុង​ថ្លែង​ក្នុង​សភា​(វីដេអូ)

ប្រទេស​ស៊ី​រី ៖ ទូរទស្សន៍​ជាតិ​គូសបញ្ជាក់​ថា ប្រធានាធិបតី​ស៊ី​​រី​លោក​បា​ចារ​អែ​ល​អាសា​ដ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​សភា​ត្រូវ​បញ្ឈប់​សុន្ទរកថា​នោះ​ប៉ុន្មាន​នាទី ក្រោយ​ពី​លោក​ហាក់​ចុះ
ថមថយ​កម្លាំង​ភ្លាម​ៗ ។ វី​ដេ​អូ​មួយ​ត្រូវ​បាន​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម ។ទូរទស្សន៍​ជាតិ​ដែល​ចេញផ្សាយ​វី​ដេ​អូ​មួយ​ពី​ឆាក​នេះ​រាយការណ៍​ថា ពេល​កំពុង​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១២ សីហា ក្នុង​សភា​ស្ដី​ពី​បណ្ដា​វិធាន​ការ​ដើម្បី​ពង្រឹង​ប្រាក់​ជាតិ​ប្រឈម​មុខ​នឹង​រូបិយប័ណ្ណ​បរទេស ប្រធានាធិបតី​ត្រូវ​ផ្អាក​ការ​ថ្លែង ដោយសារ​តែ​លោក​ហាក់​បាត់បង់់​ស្មារតី ។


លោក​សុំ​ទោស​ចំពោះ​បណ្ដា​សមាជិក​សភា ដើម្បី​បាន​មក​អង្គុយ​ត្រឹម​១​នាទី ប៉ុន្តែ​មិន​ដូច្នោះ​ទេ​លោក​មិន​អាច​ស្ទុះ​ទៅ​រួច​ក៏​ចាក​ចេញពី​ពី​សភា ដោយ​មាន​ភ្នាក់ងារ​ម្នាក់​កាន់​កៅអី​មួយ​តាម​ពី​ក្រោយ​លោក ។ទោះបី​យ៉ាងណា​ប៉ុន្មាន​នាទី​ក្រោយមក​ប្រធានាធិបតី​បាន​វិល​ចូល​សភា​វិញ ក្រោម​ការ​ទះដៃ​អបអរ ។ ផ្លែ​ក​សារព័ត៌មាន​ប្រធានាធិបតី​និយាយ​ថា ប្រមុខរដ្ឋ​មាន​អាកា​រៈ​តង់​ស្យុ​ង​ចុះ​ទាប​បន្តិច​ទើប​លោក​មិន​ស្រួលខ្លួន​បែប​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment