ទោះមិនបានកាន់ដៃប្រពន្ធចូលសម្រាល ប៉ុន្តែ រិន សាវ៉េត បានធ្វើរឿងមួយនេះសម្រាប់ប្រពន្ធរួចស្រេច….

គ្រាន់តែរៀបការមិនប៉ុន្មានផងតារាចម្រៀងសម្បុរស្រអែម រិន សាវ៉េត បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយភរិយារបស់លោកបានពពោះ ហើយបើទោះជាមិនទាន់បានឃើញមុខកូន តែលោកបានត្រៀមឈ្មោះសម្រាប់កូនរួចហើយស្តាប់ទៅពីរោះប្លែក ។

ពេលនេះភរិយារបស់ រិន សាវ៉េត បានត្រលប់ទៅប្រទេសបារាំងវិញហើយជាមួយនឹងកូនក្នុងផ្ទៃដែលមានអាយុ ៧ ខែ ដោយគ្មានវត្តមានលោកទៅជាមួយទេ តែយ៉ាងណាលោកបានលើកឡើងថាភរិយារបស់លោកមានសុខភាពល្អជាធម្មតា ។ ស្របពេលដែលកូនក្នុងផ្ទៃភរិយាកៀកនឹងសម្រាល ហើយបើទោះខ្លួននៅស្រុកកំណើតមិនបានកាន់ភរិយាចូលសម្រាលបានពិតមែន ប៉ុន្តែក្នុងនាមលោក រិន សាវ៉េត ជាឪពុកបានត្រៀមឈ្មោះឱ្យកូនយ៉ាងពីរោះថា សាវ៉េត វង្សា ដោយឡែកសម្រាប់ឈ្មោះហៅក្រៅគឺ ខេវីន ។

គេចាំបានថាក្រោយភរិយាទី ១ ស្លាប់ដោយសារជំងឺកាចសាហាវមួយរយៈមក តារាចម្រៀង រិន សាវ៉េត ក៏បានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ជាអាណិកជននៅប្រទេសបារាំង និង បានរៀបការយ៉ាងអធិកអធមការពីចុងឆ្នាំ ២០១៩ កន្លងទៅ ហើយពេលនេះភរិយារបស់លោកក៏បានត្រលប់ទៅប្រទេសបារំាងវិញដែរ ៕

Related posts

Leave a Comment