អស់ពីចង់ឱ្យដើរចេញពីក្លិប ពេលនេះ Arsenal សុំកាត់ប្រាក់ខែ Ozil ត្រង់ៗតែម្តង

កីឡាករ Mesut Özil បានបដិសេធសំណើរក្នុងការកាត់ប្រាក់ខែរបស់ខ្លួនពីសំណាក់ក្លិប Arsenal របស់ខ្លួនកាលពេលម្សិលមិញនេះ ដោយបានលើកហេតុផលថាខ្លួនក៏បានគ្រួសារ និង របស់ជាច្រើនទៀតដែលត្រូវមើលថែ​ និង ចំណាយដែរ ដូចនេះក្លិបមិនគួរធ្វើបែបនេះឡើយ ។

ក្លិប Arsenal បានធ្វើការស្នើសុំកីឡាករមួយចំនួននៅក្នុងក្លិប​របស់ខ្លួន ក្នុងការកាត់ប្រាក់ខែចំនួនច្រើនជាង ២០% បន្ថែមទៀត បន្ទាប់ពីការស្នើសុំលើកទី ១ ក្នុងការកាត់ប្រាក់ខែចំនួន ១៣% ពីកីឡាករ និង គ្រូបង្វឹកត្រូវបានយល់ព្រមកាលពីខែមេសាកន្លងទៅ ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិប Arsenal បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្តល់ Mesut Özil ទៅកាន់ក្លិបនានាប្រសិនបើចង់ខ្ចីជើង ហើយថែមទាំងផ្តល់ទឹកប្រាក់ចំនួន ១៨ លានដុល្លារបន្ថែមទៀតដល់កីឡាកររូបនេះ ប្រសិនបើព្រមដើរចេញត្រឹមនេះ ៕

Related posts

Leave a Comment