សរុបលទ្ធផល និង រឿងរ៉ាវនៅជើងទី ១ ពានរង្វាន់សម្តេច ឆ្នាំ ២០២០

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៤ ឆ្នាំ ២០២០ (ថ្នាក់ជាតិ) បានបញ្ចប់ការប្រកួតជើងទី ១ របស់ខ្លួនហើយ ដោយមានសរុបចំនួន ៨ ប្រកួត ក្នុងនោះមានការប្រកួតចំនួន ៥ គូនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ និង ២ គូនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ ខណៈដែល ១ គូផ្សេងទៀតត្រូវបានពន្យាេពេលប្រកួត ។

ក្នុងការប្រកួតនេះផងដែរ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល គឺក្រុមបាល់ទាត់ ខេត្តព្រៃវែង បានយកឈ្នះទៅលើក្រុមបាល់ទាត់អាជីពអង្គរថាយហ្គឺរ ដោយលទ្ធផល ៣​ ទល់នឹង ២ ខណៈដែលវគ្គទី ១ បាននាំមុខក្នុងលទ្ធផល ៣ ទល់នឹង ០ ។ ចំណែកឯ ១ គូទៀតដែលលើកពេលវេលាប្រកួត គឺជាការប្រកួតរវាងក្រុមខេត្តត្បូងឃ្មុំ និង ក្រុមវិសាខា ក្រោមហេតុផលថាទីលានមិនសមប្រកបក្នុងការប្រកួតថ្នាក់ជាតិ ។

ខាងក្រោមនេះគឺជាលទ្ធផលសរុបការប្រកួតជើង ១ ទាំងពីរថ្ងៃ ថ្ងៃពុធ ទី ១២ និង ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ឆ្នាំ ២០២០ ៖

Related posts

Leave a Comment