អ្នកក្រចេះ និង ស្ទឹងត្រែង ទើបដឹងច្បាស់ប្រវត្តិអាថ៌កំបាំង នៃបង្គោលក្នុងដងទន្លេមេគង្គនេះ

ប្រជាជនខ្មែរមិនច្រើនឡើយដែលបានដឹងពីប្រវត្តិ និង អាថ៌កំបាំងនៃបង្គោលបុរាណជាច្រើន ត្រូវបានបុកដាំនៅក្នុងទឹកទន្លេមេគង្គចាប់ពីខេត្តក្រចេះ រហូតដល់ព្រំប្រទល់ឡាវខេត្តស្ទឹងត្រែង ។ តើបង្គោលទាំងនោះអ្នកណាជាអ្នកសាងសង់ឡើង? ហើយសាងសង់ដើម្បីអ្វី? ក្នុងសម័យកាលណា?

ប្រជាជនក្នុងខេត្តក្រចេះ និង ស្ទឹងត្រែងមួយចំនួនធំ ប្រហែលជាធ្លាប់បានដឹងខ្លះៗនៃបង្គោលទាំងនេះ ប៉ុន្តែក៏ប្រហែលជាធ្លាប់ត្រឹមបានឮចាស់ៗដំណាលតៗគ្នា ។ យ៉ាងមិញជុំវិញប្រវត្តិ និង អាថ៌កំបាំងនៃបង្គោលថ្មទាំងនេះ បើតាមឯកសារសៀវភៅសមាគមថែរក្សាបរិស្ថានបានរសរសេរថា បង្គោលថ្មត្រូវបានបារាំងកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំងចន្លោះឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៩៥ ។ បង្គោលថ្មសង់ឡើងក្នុងគោលបំណងបង្ហាញផ្លូវ​ណាមួយ​ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ​ពី​ខេត្តក្រចេះ រហូត​​ដល់​ព្រំប្រទល់​ខ្មែរ​-​ឡាវ ឱ្យ​បើកបរ​កប៉ាល់ កាណូត​ធំ​ៗ​បាន រៀង​រាល់​រដូវ ។

បង្គោលថ្មទាំងនោះ ត្រូវបារាំងចាក់ដាំជ្រៅ និង ផុសផុតពីផ្ទៃទឹកប្រហែល ៣ ទៅ ៥ ម៉ែត្រ ។ បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋប្រើជាបង្គោលសម្រាប់ចងមងនេសាទត្រីធំៗនៅតំបន់អាងទឹកទន្លេមេគង្គដ៏ធំល្វឹងល្វើយ ។

យ៉ាងណាមិញបង្គោលថ្ម បានក្លាយជាស្លាកស្នាមអានុស្សាវរីយ៍ដ៏ជូរចត់មួយសម្រាប់ប្រជាជនខេត្តក្រចេះ និង ស្ទឹងត្រែង ។ ក្នុងសម័យកសាងបង្គោលនោះ បារាំងបានកេណ្ឌពលរដ្ឋខ្មែរក្នុងខេត្តទាំងពីរនេះឱ្យចាក់បង្គោលចូលក្នុងទឹកយ៉ាងជ្រៅ ធ្វើឱ្យពលរដ្ឋផ្សងនឹងគ្រោះថ្នាក់ខ្លាំងណាស់ ទម្រាំបង្គោលទាំងនោះបានលេចចេញជារូបរាងឡើង ៕

Related posts

Leave a Comment