ស្រៀវណាស់!ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ លេងមិនប្រយ័ត្នមុតឆ្អឹងកង់ឡានជ័រ ពីបាតជើងស្ទើរធ្លាយខ្នងជើង

ចាត់ទុកជាការក្រើនរំឭកមួយដល់ឪពុកម្តាយទាំងអស់ ដែលតោងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពរបស់កូនៗ ព្រោះរាល់របស់របរដែលនៅជុំវិញខ្លួនកូនៗរបស់លោកអ្នក សុទ្ធតែអាចបង្កគ្រោះបានទាំងអស់ ។ ជាក់ស្តែងមានករណីក្មេងប្រុសជនជាតិថៃ អាយុ ៦ ឆ្នាំម្នាក់ មានគ្រោះថ្នាក់គួរឱ្យតក់ស្លុតមួយ ដោយសាររូបគេបានមុតឆ្អឹងកង់ឡានជ័ររបស់គេ ស្ទើរធ្លាយពីម្ខាងទៅម្ខាង មើលទៅគួរឱ្យស្ញើបណាស់ ។

បើតាមរូបភាពកាំរស្មីអ៊ិចដែលបានបង្ហាញ គឺវាពិតជាគួរឱ្យខ្លាចខ្លាចណាស់ ដោយគេបានមើលឃើញឆ្អឹងកង់ឡានជ័រមូលវែង ចាក់ចំកណ្តាលបាតជើងរហូតស្ទើរធ្លាយដល់ខ្នងជើង ដោយមិនដឹងជាមានការឈឹចាប់យ៉ាងណាទេ ។ ជាមួយគ្នានឹងការបង្ហាញរូបភាពគួរខ្លាចនោះ អ្នកដែលផុសរូបនេះក៏បានបញ្ជាក់ដែរថា «នេះចាត់ទុកជាការដាស់តឿនក្រើនរំឭកមួយដល់ឪពុកម្តាយ ឬ អ្នកដែលមានក្មេងៗតូច គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះប្រដាប់ប្រដាក្មេងលេង ដូចជាឡានជ័រនេះជាដើមគឺអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលដល់កូនៗ» ។

ចបច្ចុប្បន្ននេះ ក្មេងប្រុសអាយុ ៦ ឆ្នាំខាងលើកំពុងសម្រាក និង ព្យាបាលនៅមន្ទីរពេទ្យមួយ បន្ទាប់ពីការជួយសង្គ្រោះដកឆ្អឹងកង់ឡានជ័រនោះចេញពីប្រអប់ជើងបានដោយសុវត្ថិភាព ។ គួរឱ្យដឹងដែរថា មូលហេតុដែលក្មេងអាយុ ៦ ឆ្នាំខាងលើរងគ្រោះថ្នាក់បែបនេះ ដោយសាររូបគេបានយកឡានជ័រដែលមានទំហំប៉ុនជើងគេជិះលេងធ្វើជាស្គី ហើយក៏បាក់ និង បានមុតធ្លុះដល់ជើងរបស់គេទាំងដែលគេពាក់ស្បែងជើង ៕

Related posts

Leave a Comment