ស្រីលាភ រំភើបខ្លាំង ក្រោយកូនស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

បើទោះបីមិនទទួលលទ្ធផលល្អដូចការរំពឹងទុកក្តី តែក្នុងនាមជាម្តាយតារាកំប្លែង ស្រីលាភ បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងក្រោយកូនស្រីច្បងរបស់ខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិក្នុងសម័យប្រឡងកាលពីថ្ងៃទី ០៣ និង ០៤ កន្លងទៅនេះ ។

មហាជនប្រាកដជានៅចាំបាន ក្រៅពីមានកូនភ្លោះដែលជាតំណក់ឈាមជាមួយ នាយក្រឹម តារាកំប្លែង ស្រីលាភ ក៏មានកូនស្រីច្បងម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតផងដែរ ហើយដែលចុងក្រោយនេះនាងក៏បានជ្រោមជ្រែងឱ្យចូលប្រឡូកក្នុងសិល្បៈបណ្តើរៗ ដែលក្រៅពីការងារសិល្បៈកូនស្រី ស្រីលាភ ក៏នៅបន្តការសិក្សានៅសាលាឯកជនមួយទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ធ្វើឱ្យ ស្រីលាភ ជាម្តាយមានការរីករាយចិត្តជាខ្លាំង ។

មានទេពកោសល្យសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយ កន្លងមកកូនស្រី ស្រីលាភ ឈ្មោះថា គង់ ដារ៉ានី បានចូលរួមសម្តែងនៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង «កូនពស់កេងកង» និង រឿងកំប្លែងមួយចំនួនផងដែរ ក្រៅពីនេះនាងក៏បានលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មមួយចំនួនដែលទទួលបានការសរសើរពីមហាជនថាមានសម្រស់ស្អាតផូរផង់មិនចាញ់អ្នកម្តាយឡើយ ឯខ្លះទៀតលាន់មាត់មិននឹកស្មានថា ស្រីលាភ មានកូនស្រីវ័យក្រមុំបែបនេះឡើយ ៕

Related posts

Leave a Comment