សុវត្ថិឌី ធារីកា ស្អាតប្លែកក្នុងឈុតបុរាណបែបសាមញ្ញមួយនេះ!

ថ្វីដ្បិតជាឈុតបុរាណបែបសាមញ្ញអាវប៉ាក់ពណ៌ស តែបើគេក្រលេកមើលសម្រស់របស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារីកា ឃើញថាស្រស់ស្អាត និង សមសួនគួរឱ្យស្រឡាញ់ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ។

ធ្លាប់តែឃើញតារាចម្រៀងរូបរាងតូចស្រឡូនម្នាក់នេះបង្ហាញសម្រស់ក្នុងឈុតបែបទាន់សម័យយុវវ័យ តែនៅពេលនាងតុបតែងខ្លួនបែបបុរាណមួយឈុតនេះរួមជាមួយនឹងការផាត់មុខបែបធម្មជាតិស្រាលៗកាន់តែធ្វើឱ្យសម្រស់របស់ សុវត្ថិឌី ធារីកា ប្លែកទាក់ទាញ និង សមសួនជាខ្លាំងបើប្រៀបធៀបប៉ុន្មានឆ្នាំមុន ឃើញថាសម្រស់របស់នាងខុសប្លែកដូចមនុស្សពីរនាក់ផ្សេងគ្នា ។

សុវត្ថិឌី ធារីកា កាន់តែមានទីផ្សារការងារទូលាយជាងមុនក្រោយពីនាងមានទ្រនំច្បាស់លាស់ហើយ ពេលនេះនាងក៏មានបទថ្មីៗចេញជាបន្តបន្ទាប់ផងដែរ អ្វីដលចាប់អារម្មណ៍ក្រោយកែពត់តម្រង់ធ្មេញគេសម្គាល់ឃើញថាសម្រស់របស់នាងតូចរូបនេះកាន់តែលេចធ្លោ និង ប្រែប្រួលប្លែកខ្លាំងពីមុនតែម្តង រហូតមានការសង្ស័យថានាងបានកែបន្ថែមចំនុចមួយចំនួននៃទម្រង់មុខតែនាងធ្លាប់ច្រានចោលពីរឿងនេះ ៕

Related posts

Leave a Comment