ទៅសៀមរាបអត់? ទិដ្ឋភាពរៀបចំ ត្រៀមទទួលភ្ញៀវទេសចរ ក្នុងកម្មវិធី “សម្រាកសៀមរាប” មើលទៅ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ស្អាតទាក់ភ្នែកណាស់ មិនបានទៅពិតជាស្តាយ

ថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បាន និងកំពុង រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងសោភ័ណភាពក្រុង ជូនភ្ញៀវទេសចរដែលនឹងអញ្ជើញទៅកំសាន្ត ក្នុងកម្មវិធី”សម្រាកសៀមរាប” ដែលនឹងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះហើយ។

ក្នុងនោះ កម្មវិធីសម្រាប់បងប្អូន ដែលអញ្ជើញទៅចូលរួមកំសាន្តមានជាអាទិ៍ ៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ​
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

មួយវិញទៀត អ្វីដែលរឹតតែធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ថែមទៀតនោះ គឺ ផ្សារទឹក ដែលមើលទៅទិដ្ឋភាពថ្មីៗនេះ ពិតជាប្លែក និងស្អាតទាក់ភ្នែកជាខ្លាំង ដល់ថ្នាក់អ្នកខ្លះ បាន Tag រូបភាពទំាងនេះឲ្យគ្នា ហើយសួរថា “ឥឡូវសួរម្តងទៀត ទៅសៀមរាបអត់?” ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលសរសើរពីការរៀបចំស្អាតប្លែក បែបនេះ ឃើញហើយ ពិតជាធ្វើឲ្យគ្រប់គ្នា រំជួលចិត្ត ហើយសន្យាទៅលេងឲ្យទាល់តែបាន។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅទំាងអស់គ្នា ៖

Related posts

Leave a Comment