ពៅ បញ្ញាពេជ្រ ដាក់មួយបទនេះ “វស្សាភ្លៀងធ្លាក់រងានឹកស្រុក” សម្លេងនៅពីរោះដដែល ដល់ថ្នាក់គ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

អតីត តារាចម្រៀងដ៏ល្បីម្នាក់ គឺ ពៅ បញ្ញាពេជ្រ ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយបទជាច្រើន របស់ បញ្ញាពេជ្រ នៅតែដក់ជាប់អារម្មណ៍អ្នកគាំទ្រជាច្រើនដដែលមកទល់ពេលនេះ បើទោះ អតីតតារាចម្រៀងរូបនេះ ឈប់ចូលប្រឡូកក្នុងវិស័យសិល្បៈក៏ដោយ ។

ហើយកាលពីកន្លងទៅ គ្រប់គ្នាពិតជារំជួលចិត្តជាខ្លាំង ក្រោយឃើញ ពៅ បញ្ញាពេជ្រ បានបង្ហោះវីដេអូមួយ ពីការហាត់ប្រាណ ទោះឈឺយ៉ាងណាក៏នៅតែទ្រាំ ព្រោះចង់ក្រោកឈរឲ្យបានដូចពីមុន ដល់ថ្នាក់ធ្វើឲ្យអ្នកបានទស្សនាវីដេអូនេះរួច ធ្វើឲ្យអាណិតខ្លោចចិត្ត មានអ្នកខ្លះទៀត ក៏មិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ចំណែកនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រខ្លួន ពៅ បញ្ញាពេជ្រ បានច្រៀងចម្រៀងមួយបទ ហើយភ្ជាប់សារខ្លីមួយបញ្ជាក់ឲ្យដឹងថា ៖ “សូមជូនចំរៀងមួយបទ ក្រោមចំណងជើងថា វស្សាភ្លៀងធ្លាក់រងានឹកស្រុក ផ្ញើជូនបងប្អូនជាទីស្រលាញ់ (អ្នកនិពន្ធ រហ្សនាម មេឃស្រលះ)”។

ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ​៖ ពីរោះណាស់បង, ជូនពរប្អូនស្រី ឲ្យមានសុខភាពល្អ ជារៀងរហូត, ប្អូនស្រីច្រៀងបានពីរោះណាស់ សំុសរសើរ, នឹកបងស្រីពេញបេះដូង។

ព្រមទំាងនៅមានពាក្យសរសើរ និងពេញចិត្តជាច្រើនទៀត ក្រោយស្តាប់ចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនា និងស្តាប់ទំាងអស់គ្នា ៖

សូមទស្សនាវីដេរអូខាងក្រោម

Related posts

Leave a Comment