ក្រោយឃើញ លោក សូនី ដេញព្យាណូ បានយ៉ាងស្ទាត់ជំនាញ ដល់ថ្នាក់ Love Riya លាន់មាត់ថា…(មានវីដេអូ)

ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាជ្រាបច្បាស់ជាក់ជាមិនខាន នា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។ ក្រោយមក ព្រោះតែការរស់នៅមិនចុះសម្រុងគ្នា អ្នកទំាងពីរបានចែកផ្លូវគ្នារៀងៗខ្លួន។

ចំណែកថ្មីៗនេះ Love Riya បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយបានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា សូនី (Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។

ហើយក្រោយមក អ្នកទំាងពីរ តែងតែបង្ហោះរូបភាព និងវីដេអូជាមួយគ្នាយ៉ាងស្និតស្នាល ពោរពេញដោយក្តីរីករាយ ជាខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ គេនៅតែ មិនទាន់ដឹងច្បាស់នៅឡើយទេ នូវទំនាក់ទំនងរវាងលោក សូនី និង Love Riya ថារាប់អានគ្នានៅក្នុងកម្រិតណានោះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ Love Riya និងអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក សូនី ដេញព្យាណូប៉ុន្មានបទបានយ៉ាងស្ទាត់ជំនាញ ដល់ថ្នាក់ធ្វើឲ្យ Love Riya ក៏ដូចជា ហ្វេនៗ លាន់មាត់សរសើរថាពីរោះៗ គ្រប់ៗគ្នា។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment