អីយ៉ា លេចមុខ លោក ខេមរៈ សិរីមន្ត នាំភរិយា ទៅសួរសុខទុក្ខ ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា ដល់មន្ទីរពេទ្យ ថែមទំាងជូនពរ នូវពាក្យមួយឃ្លាថា…

នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលដំណឹងល្អមួយ រំភើបលាយភ័យ ដោយភរិយាខ្លួនសម្រាលបានកូនប្រុសដោយជោគជ័យហើយ តែមិនបានសម្រាលដោយធម្មជាតិឡើយ គឺដោយការវះកាត់។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបថា ៖

“រយៈពេល5ម៉ោង ឆ្លងផុតហើយ អរគុណ ដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យ ប្រឹងប្រែងយកចិត្តទុកដាក់បំផុត រហូតទទួលបានជោគជ័យ ហើយសូមអរគុណ ដល់ក្រុមកាងារ ដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់”។

ក្រោយសម្រាលរួច ក៏បានឃើញ តារាចម្រៀង ខេម បានទៅសួរសុខទុក្ខភរិយា របស់ លោក ឧកញ៉ា ផងដែរ ប្រកបភាពរីករាយ និងពាក្យជូនពរ ថែមទៀតផង

នៅមិនទាន់អស់ទេ នៅថ្ងៃដដែលនេះ លោក ខេមរៈ សិរីមន្ត ក៏បាននាំភរិយាជាទីស្រឡាញ់របស់ខ្លួន ទៅសួរសុខទុក្ខ ភរិយា ឧកញា៉ ឡេង ណាវ៉ាត្រា ព្រមទំាងបង្ហោះសារមួយឃ្លាថា ៖ “សូមចូលរួមអបអរសាទរ លោក ឧកញ៉ា ឡេង ណាវ៉ាតត្រា ដែលទទួលបានសមាជិកថ្មី គួរស្រលាញ់ខ្លាំងណាស់ ជូនពរក្មួយប្រុស និងអ្នកម៉ាក់ លោកប៉ា របស់ក្មួយ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ៖

Related posts

Leave a Comment